Meeting

កិច្ចប្រជុំគណៈកម្មាធិការសវនកម្មអាស៊ាន (AAC) លើកទី ៤៧
កិច្ចប្រជុំគណៈកម្មាធិការសវនកម្មអាស៊ាន (AAC) លើកទី ៤៧

គណៈកម្មាធិការសវនកម្មអាស៊ាន (ASEAN Audit Committe – AAC) បានរៀបចំកិច្ចប្រជុំ លើកទី៤៧ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ កិច្ចប្រជុំប្រចាំឆ្នាំ AAC នេះ ត្រូវបានដឹកនាំដោយ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវន កម្មជាតិ និងជាប្រធានប្តូរវេននៃ AAC សម្រាប់ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ AAC នេះ មានគោលបំណងពិនិត្យពិចារណា និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្ម និងផែនការ សវនកម្មជូនទៅគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ហើយកិច្ចប្រជុំ AAC លើកទី៤៧ នេះ មានការចូលរួមពីតំណាងមកពីរដ្ឋសមាជិកអាស៊ាន គណៈកម្មាធិការនៃក្រុមការងារ

តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន សវនករផ្ទៃក្រៅ (PwC) និងលេខាធិការដ្ឋានអាស៊ាន (ASEC)។ ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវបណ្ឌិត សោម គីមសួគ៌ បានលើកឡើង អំពីសារសំខាន់នៃការត្រួតពិនិត្យប្រចាំឆ្នាំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ASEC ដោយសវនករផ្ទ ក្រៅ PwC ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងស្របតាមស្ដង់ដារអន្តរជាតិ។

លោកជំទាវបណ្ឌិត អគ្គសវនករ បានគូសបញ្ជាក់បន្ថែមថា ដោយកម្ពុជាជាម្ចាស់ផ្ទះន កិច្ចប្រជុំអាស៊ាន ទើបអាជ្ញាធរសវនកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសចូលរួម និង ដឹកនាំកិច្ចប្រជុំ AAC លើកទី៤៧នេះ។

ក្នុងកិច្ចប្រជុំ AAC ឆ្នាំ២០២២នេះ តំណាង ASEC បានធ្វើសេចក្តីសង្ខេប និងបានដាក់ជូន អង្គប្រជុំធ្វើការពិភាក្សាលើឯកសារចំនួន៣ រួមមាន (១)-ការសង្កេតរបស់CPRលើរបាយការណ៍ន កិច្ចប្រជុំ AAC លើកទី៤៦ (២)-ការតាមដានលើអនុសាសន៍របស់សវនករផ្ទៃក្រៅនៃ AAC លើកទី៤៦ និង (៣)-ការពិចារណាលើរបាយការណ៍ និងលទ្ធផលនៃផែនការសវនកម្មប្រចាំឆ្នាំ២០២១/២០២២ ផែនការសវនកម្មប្រចាំឆ្នាំ២០២២/២០២៣ និងការបណ្តុះបណ្តាលរបស់នាយកដ្ឋានសវនកម្ម និង វាយតម្លៃផ្ទៃក្នុង (IAED) នៃលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាលើរបាយការណ៍របស់សវនករផ្ទៃក្រៅស្តីពីរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២១របស់ ASEC ផងដែរ។ ចំណុចសំខាន់នៃរបាយការណ៍សវនកម្មដែលបានពិភាក្សារួមមាន៖

(១)-ផ្នែកសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ (២)-ចំណុចកត់សម្គាល់សវនកម្ម និងការផ្ដល់អនុសាសន៍ និង(៣)-ការវាយតម្លៃលើនីតិវិធី និងប្រព័ន្ធហិរញ្ញវត្ថុរបស់ ASEC ព្រមទាំងការគ្រប់គ្រងផ្ទៃក្នុង និង ការគ្រប់គ្រងហានិភ័យ។

បន្ទាប់ពីបានពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានធ្វើការកត់សម្គាល់ និង

អនុម័តលើឯកសារដូចខាងក្រោម៖

(១)-កត់សម្គាល់លើការសង្កេតរបស់CPR លើរបាយការណ៍នៃកិច្ចប្រជុំ AAC លើកទី៤៦

(២)-កត់សម្គាល់ការតាមដានលើអនុសាសន៍របស់សវនករផ្ទៃក្រៅនៃ AAC លើកទី៤៦ (៣)-កត់សម្គាល់លើលទ្ធផលនៃការអនុវត្តផែនការសវនកម្មប្រចាំឆ្នាំ២០២១/២០២២ របស់ IAED

(៤)-អនុម័តលើរបាយការណ៍សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១របស់ ASEC (៥)-អនុម័តឱ្យក្រុមហ៊ុនPwC ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២របស់ASEC

(៦)-អនុម័តផែនការសវនកម្មប្រចាំឆ្នាំ២០២២/២០២៣ និងការបណ្តុះបណ្ដាលឆ្នាំ២០២៣ របស់ IAED នៃលេខាធិការដ្ឋានអាស៊ាន

(៧)-ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ AAC លើកទី៤៨ ឆ្នាំ២០២៣។

ជាចុងក្រោយ កិច្ចប្រជុំ AAC លើកទី៤៧នេះ បានវាយតម្លៃខ្ពស់ចំពោះASEC និងអាជ្ញាធរសវន កម្មជាតិ ដែលបានដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូប្រកបដោយជោគជ័យ។

 


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News
កិច្ចប្រជុំទ្វេភាគី

សេចក្តីប្រកាសព័ត៌មាន

តបតាមការអញ្ជើញរបស់ លោកជំទាវ

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ការិយាល័យសវនកម្មជាតិនៃប្រទេសស៊ុយអែត

សេចក្តីប្រកាសព័ត៌មាន

ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ការិយាល័យសវនកម្មជាតិនៃប្រទេសស៊ុយអែត

September 22, 2022

ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាជ្ញាធរសវនកម្មជាតិឆ្នាំ២០២២

លោកជំទាវ បណ្ឌិត​ សោម​ គីមសួគ៌​ អគ្គសវនករ​ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាជ្ញាធរសវនកម្មជាតិឆ្នាំ២០២២

September 21, 2022

November 30, 2021

កិច្ចប្រជុំរវាង

ថ្ងៃអង្គារ​ ១១រោច​ ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី៣០