កិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាជ្ញាធរសវនកម្មជាតិឆ្នាំ២០២២ ដល់ឆ្នាំ២០២៦
ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាគណះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាជ្ញាធរសវនកម្មជាតិឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ៕