សេចក្ដីជូនដំណឹង
>> មីនា ៤, ២០២៤ អបអរសាទរខួបលើក ទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ >> មីនា ៦, ២០២៣ អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើក ទី១១២ >> មីនា ៨, ២០១៩ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើក ទី១០៨ >> មករា ១២, ២០១៨ ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ >> មីនា ៨, ២០១៦ ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ ៨មីនា លើកទី​១០៥ >> មីនា ៨, ២០១៤ ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ ៨មីនា លើកទី​១០៣ >> មករា ១៦, ២០១៤ ពិធី​ចែក​វិញ្ញាបនប័ត្រ​ដល់​អ្នក​សម្រប​សម្រួល​ស្តង់ដារ​សវនកម្ម​អន្តរជាតិ >> មីនា ៩, ២០១៣ ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ ៨មីនា លើកទី​១០២ >> មីនា ១០, ២០១២ ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ ៨មីនា លើកទី​១០១

សារ​ស្វាគមន៍​របស់​លោក​ជំទាវបណ្ឌិត អគ្គសវនករ

សារ​ស្វាគមន៍​របស់​លោក​ជំទាវបណ្ឌិត អគ្គសវនករ

ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា បានរស់រានមានជីវិតឡើងវិញ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩​ ដោយបានផ្ដួលរំលំរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ពីសំណាក់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ដំណើរការរស់រានមានជីវិតឡើងវិញនេះបានឆ្លងកាត់ការលំបាកនានាជាច្រើនឥតគណនា ទើបស្វែងរកឃើញនូវការបង្រួបបង្រួមជាតិ។ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ឯកភាពទឹកដី សន្តិសុខ សុវត្ថិភាព ជូនជាតិមាតុភូមិកម្ពុជា ជាទីស្រឡាញ់។ ជាការពិត សន្តិភាពដែលប្រជាជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺជាដួងព្រលឹងនៃប្រទេសជាតិដែលត្រូវតែការពារឲ្យខាងតែបានទោះតម្លៃណាក៏ដោយ គឺជាមូលដ្ឋានគ្រឹះនៃការកសាង​ និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ក្នុងទិសដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែសម្បូណ៌បែប នៅក្នុងយុគសម័យដ៏ទំនើបនេះ។ គុណបំណាច់ដ៏ធំធេង ឧត្ដុង្គឧត្ដមរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រជាពលរដ្ឋទូទៅ សម្ដែងនូវកត្តញ្ញូតាធម៌ប្រកបដោយក្ដីគោរពស្រឡាញ់ និងដឹងគុណដ៏ស្មោះអស់ពីដួងចិត្ត។ ទន្ទឹមនិងនោះដែរ អាជ្ញាធរសវនកម្មជាតិ ក៏ត្រូវបានបង្កើតឡើង ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ដើម្បីបំពេញភារកិច្ច ចំពោះការអនុវត្តន៍មុខងារជាសវនកម្មផ្ទៃក្រៅរបស់រាជរដ្ឋាភិបាល។​ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការស្វែងយល់ពីអាជ្ញាធរសវនកម្មជាតិ យើងខ្ញុំបានបង្កើតនូវគេហទំព័ររបស់ខ្លួនដែលម

Profile
អានបន្ត...

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង

ព័ត៌មានថ្មីៗ

ស្ថាប័នសំខាន់ៗ