
វគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំរបាយការណ៍សវនកម្មលើកិច្ចប្រតិបត្តិការ
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរសវនកម្មជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំរបាយការណ៍សវនកម្មលើកិច្ចប្រតិបត្តិការ” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ។