
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ស្តង់ដារគណនេយ្យសាធារណៈកម្ពុជា»
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ស្តង់ដារគណនេយ្យសាធារណៈកម្ពុជា» រយៈពេល២ថ្ងៃ ដោយមានគ្រូឧទ្ទេសអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ជូនលោក លោកស្រី និងកញ្ញា ជាមន្ត្រីរាជការ នៃអាជ្ញាធរសវនកម្មជាតិ សរុបសិក្ខាកាមចូលរួមចំនួន ៦៤នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ផ្ទាល់ដី នៃទីស្តីការអាជ្ញាធរសវនកម្មជាតិ។