Events

ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ ៨មីនា លើកទី​១០២
ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ ៨មីនា លើកទី​១០២

នៅ​ក្នុង​ពិធី​អបអរ​សាទរ ខួប​លើក​ទី​១០២ ទិវា​នារី​អន្តរជាតិ អាជ្ញាធរ​សវនកម្ម​ជាតិ (អសជ) បាន​រៀបចំ​ពិធី​មួយ​នៅ​ឆ្នាំ​នេះ​ក្រោម​ប្រធាន​បទ៖ “សិទ្ធិ​ស្មើ​គ្នា ឱកាស​ស្មើ​គ្នា ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍន៍”។ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​នេះ ព្រម​ទាំង​មាន​ស្ត្រី​ចំនួន ៥៩​រូប មក​ពី​អាជ្ញាធរ​សវនកម្ម​ជាតិ និង​គម្រោង GIZ គាំទ្រ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ។

ការ​អភិវឌ្ឍន៍​ចំនេះដឹង​បច្ចេកទេស​ដើម្បី​ការ​អភិវឌ្ឍន៍​ស្ថានភាព​របស់​ស្ត្រី

លោកស្រី គួយ ឡាង តំណាង​ស្ត្រី នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ពាំនាំ​សារ​របស់​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ នៅ​ឆ្នាំ​នេះ សារ​បាន​ផ្តោត​ទៅលើ​ការ​លើក​កំពស់​ចំនេះដឹង​បច្ចេកទេស​របស់​ស្ត្រី​ដើម្បី​ពង្រឹង​សិទ្ធិ​របស់​ពួក​គេ និង​បង្កើន​ឱកាស​អាជីព។ លោកស្រី គួយ ឡាង បាន​សង្ខេប​សកម្មភាព និង​លទ្ធផល​នៃ​ការងារ​របស់​ស្ត្រី​នៅ​ក្នុង​អាជ្ញាធរ​សវនកម្ម​ជាតិ។

លើស​ពី​នេះ​ទៀត លោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​សង្កត់​ធ្ងន់​ថា ការ​សម្រេច​បាន​នូវ “សិទ្ធិ​ស្មើ​គ្នា ឱកាស​ស្មើ​គ្នា ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍន៍” តម្រូវ​ឱ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ និង​ឱកាស​ដើម្បី​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។ នេះ​ក៏​តម្រូវ​ឱ្យ​លើក​ទឹកចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ភេទ​សំដែង និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សមធម៌​យេនឌ័រ។

ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​វិសមភាព​យេនឌ័រ

រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ចែង​ថា “ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ នេះ​រួម​បញ្ចូល​ទាំង​សិទ្ធិ​ស្មើ​គ្នា​ក្នុង​អាពាហ៍​ពិពាហ៍ និង​គ្រួសារ ការ​ជ្រើស​រើស​មុខ​របរ​សមស្រប​តាម​សមត្ថភាព​របស់​ខ្លួន និង​សិទ្ធិ​ទទួល​បាន​បំណាច់​ស្មើ​គ្នា​ចំពោះ​ការងារ​ដូចគ្នា។ វា​ក៏​រួម​បញ្ចូល​ការ​ហាម​ឃាត់ និង​ការ​បំបាត់​ចោល​ការ​រើស​អើង​គ្រប់​ប្រភេទ ប្រឆាំង​នឹង​ស្ត្រី​ភេទ។ “

លើស​ពី​នេះ​ទៀត ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ (CMDG – Cambodia Millennium Development Goals) បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​យេនឌ័រ​នៅ​ក្នុង​វិស័យ​ទាំងអស់។

ជាក់​ស្តែង អង្គការ GIZ ក៏​បាន​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ដើម្បី​ជួយ​គាំទ្រ​គំនិត​យេនឌ័រ​ក្នុង​ការងារ​របស់​ខ្លួន។ នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ការ​អភិវឌ្ឍន៍ និង​ការ​វាយ​តំលៃ​ដំណើរការ​នៃ​ការ​សំរេច​ចិត្ត និង​ការ​វាយតម្លៃ​ទស្សន​យេនឌ័រ ខណៈពេល​នៃ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​នៃ​អន្ដរាគមន៍​លើ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ភេទ។


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News
អបអរសាទរខួបលើក

ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤

អបអរសាទរទិវាអន្តរជាតិនារី

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង

July 25, 2019

នៅព្រឹកថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា

March 8, 2019

ពិធីអបអរសាទរទិវាអន្តរជាតិនារី

នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង

January 12, 2018

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១