
កិច្ចប្រជុំទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការ រវាង អាជ្ញាធរសវនកម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ការិយាល័យសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន
រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម លី ហ្វឹង (LI Feng) អគ្គសវនកររង ការិយាល័យសវនកម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អាជ្ញាធរសវនកម្មជាតិ ដើម្បីពង្រឹងពង្រីកសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដោយបាន និងបន្តរៀបចំសិក្ខាសាលាចែករំលែក និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗលើការងារសវនកម្មក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។