ពិធីសូត្រមន្តលើករាសី ឆ្នាំ២០១៦
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំផ្ទាល់ដីនៃអាជ្ញាធរសវនកម្មជាតិ បានប្រារព្វពិធីសូត្រមន្តលើករាសី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរសវនកម្មជាតិ ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។