ពិធីរំលឹកខួបទិវានារីអន្តរជាតិ ៨មីនា លើកទី១០៥
នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំអាជ្ញាធរសវនកម្មជាតិ មានប្រារព្វពិធីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៦ ប្រធានបទ “វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ថ្នាក់អគ្គលេខាធិការដ្ឋាន ទីប្រឹក្សា ថ្នាក់នាយកដ្ឋាន រួមទាំងលោកស្រី និងកញ្ញាជាមន្ត្រី នៃអាជ្ញាធរសវនកម្មជាតិចំនួន ១០០នាក់។