ព្រឹត្តិការណ៍

ពិធី​ចែក​វិញ្ញាបនប័ត្រ​ដល់​អ្នក​សម្រប​សម្រួល​ស្តង់ដារ​សវនកម្ម​អន្តរជាតិ
ពិធី​ចែក​វិញ្ញាបនប័ត្រ​ដល់​អ្នក​សម្រប​សម្រួល​ស្តង់ដារ​សវនកម្ម​អន្តរជាតិ

លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនប័ត្រ​អ្នក​សម្រប​សម្រួល​ស្តង់ដារ​សវនកម្ម​អន្តរ​ជាតិ (Certificate ISSAI facilitators) ជូន​មន្ត្រី​សវនកម្ម​ជាតិ​ចំនួន ៣រូប នា​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅ​ខុទ្ទកាល័យ​អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​មាន​ការ​ចូល​រួម​ពី អគ្គលេខាធិការ អគ្គលេខាធិការ​រង និង​ប្រធាន​នាយកដ្ឋាន។

មន្ត្រី​ដែល​បាន​ទទួល​វិញ្ញាបនប័ត្រ​នេះ​រួម​មាន លោក ហ៊ូវ តារា (អ្នក​សម្រប​សម្រួល​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs សម្រាប់​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ) កញ្ញា គង់ លក្ខិណា និង​លោកស្រី ហេង បូធីតា (អ្នក​សម្រប​សម្រួល​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs សម្រាប់​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ)

លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​មាន​ប្រសាសន៍​ថា ការ​បណ្តុះ​បណ្តាល​នេះ​បាន​ផ្តល់​នូវ​ចំណេះដឹង និង​ជំនាញ​សវនកម្ម​ដល់​សិក្ខាកាម។ ដូច្នេះ ការងារ​នេះ​ជា​សសរ​ស្តម្ភ​នៃ​ស្តង់ដារ ISSAIs ក្នុង​ការ​អនុវត្តន៍​សវនកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល។

លោកជំទាវ ក៏​បាន​រំពឹង​ទុក​ដែរ​ថា មន្ត្រី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​នឹង​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​កាន់​តែ​ច្រើន​ឡើង​នា​ពេល​អនាគត។ មុន​នឹង​ទទួល​បាន​វិញ្ញាបនប័ត្រ​នេះ សិក្ខាកាម​បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​ដោយ​ជោគជ័យ នៃ​កម្មវិធី 3i របស់​ស្តង់ដារ ISSAIs ក្នុង​នោះ​មាន​ការ​បណ្តុះ​បណ្តាល​ចំនួន ២ វគ្គ និង​សិក្ខា​សាលា ១ វគ្គ ដូច​ខាង​ក្រោម ៖

  • វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច (e-learning) លើក​ទី ១ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ២០១២ មាន​រយៈពេល ៧ សប្តាហ៍។ វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច មាន​វិធីសាស្ត្រ​ជា​ច្រើន​ដូចជា ការ​ជជែក​ដោយ​ផ្ទាល់ (Live Chat) ការ​ពន្យល់​ជា​សម្លេង​ដោយ​មាន​បង្ហាញ​មេរៀន (Webinar) កំណត់​ត្រា​ចែក​រំលែក​ព័ត៌មាន (Blog) បណ្ណាល័យ​អេឡិច​ត្រូនិច (e-library) សន្និសីទ​តាម​បណ្តាញ​អ៊ីនធឺណេត (Virtual Conference) ការ​ប្រជុំ​ពិភាក្សា​អនឡាញ និង​អ៊ិនត្រាណេត​ផ្ទៃក្នុង​ជាដើម។ ក្នុង​នោះ សិក្ខាកាម​ក៍​បាន​ចូល​រួម​ក្នុង​ការ​ដាក់​សំណួរ​ពិភាក្សា ករណី​សិក្សា និង​ការ​ធ្វើ​តេស្ត។
  • វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច (e-learning) លើក​ទី ២ បាន​ធ្វើ​ឡើង​នៅក្នុង​ឆ្នាំ២០១៣ មាន​រយៈពេល ៧ សប្តាហ៍។
  • សិក្ខា​សាលា​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​មាន​រយៈពេល ៦ ថ្ងៃ ចាប់​ពី​ថ្ងៃទី០៧ ដល់​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣។ សិក្ខាកាម​ដែល​បាន​ចូល​រួម មាន​ចំនួន​សរុប ៣៦ រូប មក​ពី​ស្ថាប័ន​សវនកម្ម​កំពូល (SAI) ចំនួន ២០ នៅ​ក្នុង​តំបន់​អាស៊ី និង​អាស៊ី​ប៉ាស៊ីហ្វិក។ គោលបំណង​នៃ​សិក្ខា​សាលា​នេះ គឺ​ដើម្បី​បណ្តុះ​បណ្តាល​សិក្ខាកាម​អោយ​ក្លាយ​ជា​អ្នក​សម្រប​សម្រួល​របស់ SAI ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs។

កញ្ញា គង់ លក្ខិណា តំណាង​សិក្ខាកាម បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្តន៍​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​សម្រប​សម្រួល​គឺ​ជា​អ្នក​ទ្រទ្រង់​ការ​អនុវត្តន៍​ស្តង់ដារ ISSAIs ដែល​មាន​តួនាទី​បង្កើន​ការ​យល់​ដឹង​អំពី​ស្តង់ដារ ISSAI ផ្តល់​យោបល់​ដល់​ថ្នាក់​ដឹកនាំ និង​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ស្តង់ដារ ISSAIs ដល់​អ្នក​ដែល​ពាក់ព័ន្ធ តាម​រយៈ​ការ​ចែក​រំលែក​ព័ត៌មាន​ស្តីពី​ស្តង់ដារ​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន ទិន្នានុលេខន៍ ការ​ពិភាក្សា ឬ​ប័ណ្ណ​ប្រកាស ជាដើម។ អ្នក​សម្រប​សម្រួល​ក៏​មាន​តួនាទី​ចូល​រួម​បង្កើត​យុទ្ធសាស្ត្រ​សម្រាប់ គម្រោង​អនុវត្ត​ស្តង់ដារ ISSAIs ផង​ដែរ។

 


Print
SHARE IN SOCIAL MEDIA AND EMAIL
ព័ត៌មានថ្មីៗ
អបអរសាទរខួបលើក

ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤

អបអរសាទរទិវាអន្តរជាតិនារី

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង

កក្កដា ២៥, ២០១៩

នៅព្រឹកថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា

មីនា ៨, ២០១៩

ពិធីអបអរសាទរទិវាអន្តរជាតិនារី

នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង

មករា ១២, ២០១៨

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១