ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើក ទី១០៨
នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ បណ្ឌិត សោមគីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើក ទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រនិងគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» នាទីស្តីការអាជ្ញាធរសវនកម្មជាតិ។