ថ្នាក់ដឹកនាំ

រចនាសម្ព័ន្ធ
ថ្នាក់ដឹកនាំនៃ អ.ស.ជ អាណត្តិ​ទី​៥ (២០២១-២០២៦)

លោកជំទាវបណ្ឌិត សោម គីមសួគ៍

លោកជំទាវបណ្ឌិត សោម គីមសួគ៍
អគ្គសវនករ

ឯកឧត្តមបណ្ឌិត សួន សិទ្ធី

ឯកឧត្តមបណ្ឌិត សួន សិទ្ធី
អគ្គសវនកររង

ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ

ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ
អគ្គសវនកររង

ថ្នាក់ដឹកនាំនៃ អ.ស.ជ អាណត្តិ​ទី​៤ (២០១៦-២០២១)

លោកជំទាវបណ្ឌិត សោម គីមសួគ៍

លោកជំទាវបណ្ឌិត សោម គីមសួគ៍
អគ្គសវនករ

ឯកឧត្តមបណ្ឌិត សួន សិទ្ធី

ឯកឧត្តមបណ្ឌិត សួន សិទ្ធី
អគ្គសវនកររង

ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ

ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ
អគ្គសវនកររង

ថ្នាក់ដឹកនាំនៃ អ.ស.ជ អាណត្តិ​ទី​៣ (២០១១-២០១៦)

លោកជំទាវ សោម គីមសួគ៍

លោកជំទាវ សោម គីមសួគ៍
អគ្គសវនករ

ឯកឧត្តម ឆាយ គឹម

ឯកឧត្តម ឆាយ គឹម
អគ្គសវនកររង

ឯកឧត្តម សួន សិទ្ធី

ឯកឧត្តម សួន សិទ្ធី
អគ្គសវនកររង

ថ្នាក់ដឹកនាំនៃ អ.ស.ជ អាណត្តិ​ទី​២ (២០០៦-២០១១)

ឯកឧត្តម អ៊ុត ឈន

ឯកឧត្តម អ៊ុត ឈន
អគ្គសវនករ

ឯកឧត្តម ឆាយ គឹម

ឯកឧត្តម ឆាយ គឹម
អគ្គសវនកររង

ឯកឧត្តម សេង រ៉ុង

ឯកឧត្តម សេង រ៉ុង
អគ្គសវនកររង

ថ្នាក់ដឹកនាំនៃ អ.ស.ជ អាណត្តិ​ទី​១ (២០០១-២០០៦)

ឯកឧត្តម អ៊ុត ឈន

ឯកឧត្តម អ៊ុត ឈន
អគ្គសវនករ

ឯកឧត្តម សេង រ៉ុង

ឯកឧត្តម សេង រ៉ុង
អគ្គសវនកររង

ឯកឧត្តម សុិន ប៉ូ

ឯកឧត្តម សុិន ប៉ូ
អគ្គសវនកររង

​​ ​​ភារកិច្ច

អគ្គសវនករ និង​អគ្គសវនកររង ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​រាជ​រដ្ឋាភិបាល និង​ដោយ​មាន​ការបោះឆ្នោត​ទុកចិត្ដ​ពី​រដ្ឋ​សភា​តាម​សំលេង​គាំទ្រ​ភាគ​ច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល។ អគ្គសវនករ​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​ទេសរដ្ឋមន្ដ្រី និង​អគ្គសវនកររង​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​រដ្ឋមន្ដ្រី។

អគ្គសវនករ និង​អគ្គសវនកររង នឹង​ត្រូវ​បាន​ទទួល​ការតែងតាំង​សំរាប់​អាណត្ដិ ៥ (ប្រាំ) ឆ្នាំ ហើយ​អាច​ទទួល​ការតែងតាំង​តែមួយដង​ទៀត​ប៉ុណ្ណោះ នៅពេល​ចប់អាណត្ដិ​ទី ១ របស់​ខ្លួន។

នៅ​ក្នុង​ក្របខណ្ឌ​ជា​ស្ថាប័ន​សវនកម្ម​កំពូល អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​បាន​ការពារ​យ៉ាង​ពេញលេញ​ដោយ​ច្បាប់​។ អគ្គសវនករ ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ​អាជ្ញាធរ​សវនកម្ម​ជាតិ មាន​សិទ្ធិ​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការ​អនុវត្ដន៍​គោល​នយោបាយ គោលដៅ និង​គោលបំណង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​សិទ្ធិ​ដើម្បី​ធ្វើសកម្មភាព​រាល់​កិច្ចការ​ទាំងអស់​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។ ជា​ពិសេស អគ្គសវនករ​ជា​អ្នក​តែងតាំង ផ្លាស់ប្ដូរ ធ្វើ​កម្ម​វិបាក និង​កំណត់​បៀវត្ស អត្ថ​ប្រយោជន៍ ប្រាក់​កំរៃ ប្រាក់​រង្វាន់ ដល់​មន្ដ្រី​រាជការ និង​បុគ្គលិក​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

សមាសភាព

រចនា​សម្ព័ន្ធ​គ្រប់គ្រង​អាជ្ញាធរ​សវនកម្ម​ជាតិ​ដឹកនាំ​ដោយ​អគ្គសវនករ​មួយ​រូប និង​មាន​អគ្គសវនករ​រង​ពីរ​រូប ដែល​មាន​អគ្គលេខាធិការដ្ឋាន ព្រមទាំង​នាយកដ្ឋាន​ក្រោម​ឱវាទ​ដូចតទៅ ៖

១.នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ
២.នាយកដ្ឋាន​បច្ចេកទេស
៣.នាយកដ្ឋាន​សវនកម្ម​ទី ១
៤.នាយកដ្ឋាន​សវនកម្ម​ទី ២
៥.នាយកដ្ឋាន​សវនកម្ម​ទី ៣
៦.នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរ​ជាតិ

នាយកដ្ឋាន​នីមួយៗ ត្រូវ​បែងចែក​ជា​ការិយាល័យ។

អគ្គសវនករ​មាន​ទីប្រឹក្សា​ដើម្បី​ផ្ដល់​យោបល់ និង​មាន​ខុទ្ទកាល័យ​មួយ​ជា​ជំនួយការ​ផ្ទាល់។ ភារកិច្ច​របស់​ខុទ្ទកាល័យ​នឹង​ត្រូវ​កំណត់​ដោយ​អគ្គសវនករ។