សិក្ខា​សាលា​លើក​ដំបូង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០០៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រី នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​មាន​បណ្តា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ពី​គ្រប់​ក្រសួង ស្ថាប័ន ខេត្ត-ក្រុង បណ្តា​ស្ថានទូត អង្គការ​នានា និង​អ្នក​ពាក់ព័ន្ធ ចូល​រួម​យ៉ាង​ច្រើន។

ឯកឧត្តម អ៊ុត ឈន អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​មាន​ប្រសាសន៍ ក្នុង​ពិធី​បិទ​អង្គ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សវនកម្ម នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

គួរ​បញ្ជាក់​ផង​ដែរ​ថា សិក្ខា​សាលា​នេះ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។