សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

  

 

          នាព្រឹកថ្ងៃ សុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ និង ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌអគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទបង្ហាញសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី «សវនកម្មនិងស្តង់ដារសវកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា»

នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធ និង តំណាងក្រុង ស្រុក ឃុំ សង្កាត់ចំណុះរដ្ឋបាលខេត្តកោះកុងចូលរួមប្រមាណជា ១០៩នាក់។

 

           ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ បានថ្លែងថា សិក្ខាសាលានាពេលនេះមានគោលបំណងចូលរួមជំរុញ និងបង្កើតសមត្ថភាព ដល់មន្ត្រីអង្គភាពរងសវនកម្ម បង្កើតជំនឿចិត្ត លើកការងាររបស់សវនកម្មជាតិពីសំណាក់ សាធារណៈជនជាតិ-អន្តរជាតិ លើកការត្រួតពិនិត្យការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

 

          ឯកឧត្តម បណ្ឌិត បានបន្តថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈ ឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារហើយមានភារកិច្ចត្រួតពិនិត្យផ្តល់យោបល់ កែតម្រូវលើរាល់កំហុសឆ្គងរបស់ អង្គភាពរងសវនកម្ម និងធ្វើរបាយការណ៍លទ្ធផលការងាររបស់ខ្លួនជូនអង្គការនីតិបញ្ញតិ្តពោល គឺរដ្ឋសភានឹងព្រឹទ្ធសភា។

 

          អាជ្ញាធរសវកម្មជាតិជាស្ថាប័នសវកម្មកំពូលមួយដែលមិនអាចខ្វះបាន ក្នុងប្រទេសនីតិរដ្ឋហេតុដូចនេះ ហើយអង្គភាពស្ថាប័ន មន្ទីរជំនាញចំណុះរដ្ឋបាលខេត្តកោះកុងទាំងអស់ ចាំបាច់ត្រូវសហការណ៍សាមគ្គីជាមួយអាជ្ញាធរសវកម្មជាតិឱ្យបានល្អ ដើម្បីពង្រីកការគ្រប់គ្រង់ហិរញ្ញវត្ថុការកាត់បន្ថយកំហុសឆ្គង និងការកេងបន្លំថវិកា សំដៅការជំរុញការអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

         ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ បានបង្ហាញស្តីពីច្បាប់សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជាដោយ កំណត់ពីតួនាទីសមត្ថកិច្ច និងនីតិវិធីនៃការធ្វើសវនកម្មផ្អែកលើកចំណុច៤សំខាន់ៗរួមមាន៖

 

: សវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ

 

: ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា

 

: ខ្លឹមសារនៃច្បាប់សវនកម្ម

 

: ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធចំណុះខេត្តកោះកុង៕

 

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ច., មេសា 29th 2019