សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cannot get Phnom Penh location id in module mod_sp_weather. Please also make sure that you have inserted city name.

  

          នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ក្រោមការដឹកនាំដោយឯកឧត្តម​  បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង តំណាងលោកជំទាវ បណ្ឌិត សោមគីមសួគ៌អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានថ្លែង ថាមន្ត្រីរាជការល្អ គប្បីធ្វើការងារប្រកបដោយឆន្ទៈ ស្មោះត្រង់នឹងវិជ្ជាជីវៈរបស់ខ្លួន។ 

          ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ បានថ្លែងថា អាជ្ញាធរសវនកម្មជាតិជាស្ថាប័នសវនកម្មកំពូលមួយ ដែលមិនអាចខ្វះបានក្នុងប្រទេសនីតិរដ្ឋ ហេតុដូច្នេះហើយអង្គភាព ស្ថាប័ន មន្ទីរជំនាញចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺទាំងអស់ ចាំបាច់ត្រូវសហការសាមគ្គី ជាមួយអាជ្ញាធរសវនកម្មជាតិឲ្យបានល្អ ដើម្បីពង្រីកការគ្រប់គ្រងហិរញ្ញវត្ថុ ការកាត់បន្ថយកំហុសឆ្គង និងការកេងបន្លំថវិកា សំដៅជំរុញការអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

           ឯកឧត្តម ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានស្វាគមន៍ចំពោះវត្តមានគណប្រតិភូអាជ្ញាធរសវនកម្មជាតិ ដែលបានឆ្លៀតពេលសហការរៀបចំឱ្យមានសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ «ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈកម្ពុជា» នៅបណ្ណាល័យ ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធ និង តំណាងក្រុង ស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺចូលរួមប្រមាណជា ១៧៥នាក់។

          ឯកឧត្តម អភិបាលរងបានសង្កត់ធ្ងន់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីបានយល់ដឹងកាន់ច្បាស់អំពីខ្លឹមសាច្បាប់ «ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈកម្ពុជា» ដូច្នេះហើយសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សាស្តាប់កត់ត្រា និងលើកជាសំណួរឲ្យបានផុលផុសដើម្បីជំរុញការអនុវត្តការងារជាក់ស្តែងឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។

          ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ បានថ្លែងដែរថា សិក្ខាសាលានាពេលនេះមានគោលបំណងចូលរួមជំរុញនិងបង្កើនសមត្ថភាពដល់មន្ត្រីអង្គភាពរងសវនកម្ម បង្កើនជំនឿចិត្តលើកិច្ចការងាររបស់អាជ្ញាធរសវនកម្មជាតិ ពីសំណាក់សាធារណជនក្នុងប្រទេស និងអន្តរជាតិ លើការត្រួតពិនិត្យ ការគ្រប់គ្រងប្រើប្រាស់ហិរញ្ញវត្ថុសាធាណៈរបស់រាជរដ្ឋាភិបាល។អាជ្ញាធរសវនកម្មជាតិជាស្ថាប័នសាធារណៈ ឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ ហើយមានភារកិច្ចត្រួតពិនិត្យ ផ្តល់យោបល់កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម និងធ្វើរបាយការណ៍លទ្ធផលការងាររបស់ខ្លួនជូនអង្គការនីតិបញ្ញត្តិ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា។ 

          ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ បានបង្ហាញស្តីពីច្បាប់សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ពីតួនាទីសមត្ថកិច្ច និងនីតិវិធីនៃការធ្វើសវនកម្មផ្អែកលើកចំណុច៤សំខាន់ៗរួមមាន៖

: សវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ

: ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា

: ខ្លឹមសារនៃច្បាប់សវនកម្ម

: ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធចំណុះខេត្តកំពង់ស្ពឺ៕

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ពុ., សីហា 21st 2019