នាថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨ មានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ  "ច្បាប់ស្ដីពីសវនកម្ម និងស្ដង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សួន សិទ្ធី  អគ្គសវនករ​រង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ខេ អឹម ខេត្ត​ពោធិ៍សាត់។

ស្ដង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ឧទ្ទេសនាមដោយ ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរងនៃអាជ្ញាធរសវនកម្មជាតិ

          សិក្ខាសាលានេះមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ៅ សាន, អភិបាលរងខេត្ត លោក គិត សុផា តំណាងអភិបាលខេត្ត លោក ម៉ៅ ធនិន និង មន្ត្រីរាជការ ក្នុងខេត្ត​ពោធិ៍សាត់ប្រមាណ១៣០នាក់៕

 រូបភាព: freshnews