នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ដល់ ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរសំរឹស័ក្តិ ព.ស ២៥៦២ ត្រូវនឹង ថ្ងៃចន្ទទី១១ ដល់ថ្ងៃសុក្រទី១៥ ខែមិថុនា ឆ្នាំ២០១៨​ មានសិក្ខាសាលាស្តីពី "សវនកម្មលើកិច្ចប្រតិបត្តិការ​" ជាមួយសវនកម្មជាតិស៊ិយអ៊ែត​​ (SNAO) បំពេញការងារនៅអាជ្ញាធរសវនកម្មជាតិ​ដឹកនាំដោយ លោកស្រី​ KARIN HOLMERSIN

សិក្ខាសាលានេះចែកជាបីផ្នែកមានដូចជា៖

. របាយការណ៍ហិរញ្ញវត្ថុដែលមានការចូលរួមមានពីក្រុមគ្រូបង្គោលលើរបាយការណ៍ហិរញ្ញវត្ថុពិភាក្សា​​​គ្នាដើម្បីរៀបចំការបណ្ដុះបណ្ដាលសវនកម្មលើការរបាយការណ៍ហិរញ្ញវត្ថុនេះ

. ការរៀបចំសៀវភៅណែនាំស្ដីពីសវនកម្មលើកិច្ចប្រតិបត្តិការ​ដែលមានក្រុមស៊ុយអ៊ែតធ្វើការជាមួយអាជ្ញាធរសវនកម្មជាតិ

. សវនកម្មលើកិច្ចប្រតិបត្តិការដែលមាននាយកដ្ឋាន​​ចូលរួម​ ធ្វើសេចក្តីព្រៀងនឹងការចុះធ្វើសវនកម្ម  ព្រមទាំងធ្វើរបាយការណ៍រៀបចំលើកិច្ចប្រតិបត្តិការដែលមកពីនាយកដ្ឋានទី១ទី២​​ ទី៣នឹង​ នាយកដ្ឋានបច្ចេកទេស