នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ដល់ ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរសំរឹស័ក្តិ ព.ស ២៥៦២ ត្រូវនឹង ថ្ងៃចន្ទទី១១ ដល់ថ្ងៃសុក្រទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានសិក្ខាសាលាស្តីពី "សវនកម្មលើកិច្ចប្រតិបត្តិការ" ជាមួយសវនកម្មជាតិស៊ិយអ៊ែត (SNAO) បំពេញការងារនៅអាជ្ញាធរសវនកម្មជាតិដឹកនាំដោយ លោកស្រី KARIN HOLMERSIN
សិក្ខាសាលានេះចែកជាបីផ្នែកមានដូចជា៖
១. របាយការណ៍ហិរញ្ញវត្ថុដែលមានការចូលរួមមានពីក្រុមគ្រូបង្គោលលើរបាយការណ៍ហិរញ្ញវត្ថុពិភាក្សាគ្នាដើម្បីរៀបចំការបណ្ដុះបណ្ដាលសវនកម្មលើការរបាយការណ៍ហិរញ្ញវត្ថុនេះ
២. ការរៀបចំសៀវភៅណែនាំស្ដីពីសវនកម្មលើកិច្ចប្រតិបត្តិការដែលមានក្រុមស៊ុយអ៊ែតធ្វើការជាមួយអាជ្ញាធរសវនកម្មជាតិ
៣. សវនកម្មលើកិច្ចប្រតិបត្តិការដែលមាននាយកដ្ឋាន៤ចូលរួម ធ្វើសេចក្តីព្រៀងនឹងការចុះធ្វើសវនកម្ម ព្រមទាំងធ្វើរបាយការណ៍រៀបចំលើកិច្ចប្រតិបត្តិការដែលមកពីនាយកដ្ឋានទី១ទី២ ទី៣នឹង នាយកដ្ឋានបច្ចេកទេស