សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

27°C

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ច្បាប់ បទ​បញ្ជា​ផ្ទៃក្នុង ក្រម​សីលធម៌​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​សិក្ខា​កាម​ជា​មន្ត្រី នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ គ្រប់​លំដាប់​ថ្នាក់​សរុប​ចំនួន ១៨២នាក់ ក្នុង​នោះ​ស្ត្រី ៣៧​នាក់។

ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ឯកឧត្តម អ៊ុក សារាវុធ អគ្គសវនករ​រង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ធ្វើ​ការ​ណែនាំ​ពី​គោលបំណង​សំខាន់​ៗ​នៃ​វគ្គ​បណ្តុះ​បណ្តាល​នេះ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខា​ធិការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី៖

  1. ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា (ព្រះ​រាជ​ក្រម​លេខ ជស/​រកម/​០៣០០/​១០ ចុះ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០០០ ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា) ដែល​បែង​ចែក​ជា ១១​ជំពូក ៤៧​មាត្រា

  2. ច្បាប់​ស្តីពី​ច្បាប់​បន្ថែម​ទៅ​លើ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា (ព្រះ​រាជ​ក្រម​លេខ ជស/​រកម/​១១០០/​១១ ចុះ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០០០ ច្បាប់​ស្តីពី​ច្បាប់​បន្ថែម​ទៅ​លើ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា)

  3. ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា ១៨ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា (ព្រះ​រាជ​ក្រម​លេខ ជស/​រកម/​០៨០៦/​០២៤ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០០៦ ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា ១៨ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា)

  4. បទ​បញ្ជា​ផ្ទៃក្នុង (បទ​បញ្ជា​លេខ ០០១/​០១​អសជ.​បប ចុះ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០០១ បទ​បញ្ជា​ផ្ទៃ​ក្នង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ) ដែល​មាន ១១​ប្រការ និង

  5. ក្រម​សីលធម៌​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ (សេចក្តី​សម្រេច​លេខ ០០៣/​០១ អសជ.​សសរ ចុះ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០០២ ក្រម​សីលធម៌​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ) ដែល​មាន ៥​ជំពូក។

ជា​ចុង​ក្រោយ គ្រប់​ប្រធាន​នាយកដ្ឋាន​ចំណុះ​ឱ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ​ក៏​បាន​ចូល​រួម​បញ្ចេញ​មតិ​ទាក់ទង​ទៅ​នឹង​ប្រធាន​បទ​ខាង​លើ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ អាជ្ញាធរ​សវនកម្ម​ជាតិ​តែង​តែ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​នៅ​ខែ​មករា នៃ​ឆ្នាំ​នីមួយៗ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016