សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

វគ្គ​បណ្តុះ​បណ្តាល​លើ​ការងារ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិផល​ដើម្បី​បញ្ចូល​ជំនាញ​បច្ចេក​ទេស​ទៅ​ក្នុង​ការ​អនុវត្តន៍។ ដោយ​ទទួល​យក​វិធីសាស្ត្រ​នេះ​ កម្មវិធី​នៃ​អង្គការ GIZ ប្រចាំ​អាជ្ញាធរ​ជាតិ ជួយ​អាជ្ញាធរ​សវនកម្ម​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា (អសជ) ពង្រឹង​សមត្ថភាព​របស់​ខ្លួន និង​ក្រុម​ការងារ​សវនកម្ម​ទទួល​បន្ទុក​សវនកម្ម​នៅ​ធនាគារ។

ការ​បង្កើត​គោលការណ៍​ណែនាំ​សវនកម្ម​ចុះ​បញ្ជី 'ភារកិច្ច​បន្ទាន់​មួយ'

ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ នឹង​បញ្ចប់​ជា​បន្ទាន់​នូវ​គោលការណ៍​ណែនាំ​សវនកម្ម (សេចក្តី​ព្រាង​) សម្រាប់​ធនាគារ។ ជាមួយ​គ្នា​នេះ​ ការ​បណ្តុះ​បណ្តាល​មន្ត្រី គឺ​ចាប់ផ្តើម​ជាមួយ​គោល​បំណង ដើម្បី​បង្កើន​គុណភាព​សវនកម្ម​ប្រកប​ដោយ​ឯករាជ្យ​ភាព។

ក្រុម​ការងារ​សវនកម្ម​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​រយៈ​ការ​បណ្តុះ​បណ្តាល

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ក្រុម​ការងារ​សវនកម្ម កម្មវិធី​នៃ​អង្គការ GIZ ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​អ្នក​ជំនាញ​មួយ​រូប​របស់​អាល្លឺម៉ង់​គឺ​លោក​បណ្ឌិត Uwe Roger Schreiner ដើម្បី​ជួយ​សម្រប​សម្រួល​ដល់​ការ​បណ្តុះ​បណ្តាល​លើ​ការងារ​សម្រាប់​ក្រុម​ការងារ​សវនកម្ម​ទទួល​បន្ទុក​សវនកម្ម​នៅ​ធនាគារ។ គោល​បំណង​នៃ​វគ្គ​បណ្ដុះ​បណ្ដាល​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៣ រួម​មាន៖

  1. ពិចារណា​ពី​បរិបទ​នៃ​គោលការណ៍​ណែនាំ​សវនកម្ម (សេចក្តី​ព្រាង​) អោយ​ស្រប​ទៅ​នឹង​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា
  2. ការ​បណ្តុះ​បណ្តាល​ក្រុម​ការងារ​ស្តីពី​ដំណើរការ​សវនកម្ម - ពី​ការ​រៀបចំ​ផែនការ​រហូត​ដល់​ការ​រៀបចំ​របាយការណ៍ - នៅ​ធនាគារ ​ដោយ​ការ​ផ្តល់​ជា​ឧទាហរណ៍​ដ៏​ល្អ​បំផុត​មួយ​ចំនួន​ពី​ការ​អនុវត្តន៍​នៅ​ធនាគារ Bundesbank នៃ​ប្រទេស​អាល្លឺម៉ង់ និង
  3. ពង្រាង​កម្មវិធី​សវនកម្ម​សំរាប់​សវនកម្ម​នៅ​ធនាគារ។

លទ្ធផល​នៃ​ការងារ​នេះ​នឹង​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ រួច​នឹង​ត្រូវ​រួម​បញ្ចូល​នៅ​ក្នុង​គោលការណ៍​ណែនាំ​សវនកម្ម។

ការ​បណ្តុះ​បណ្តាល​ផ្តល់​ជូន​នូវ​ដំណោះស្រាយ

ជា​លទ្ធផល​​បាន​មក​ពី​វគ្គ​បណ្ដុះ​បណ្ដាល គោលការណ៍​ណែនាំ​សវនកម្ម​លើ​ធនាគារ នឹង​ត្រូវ​បាន​រៀបចំ​ឡើងវិញ ដើម្បី​អនុលោម​តាម​ស្តង់ដារ​ទូទៅ​នៃ INTOSAI។ ក្រុម​ការងារ​នឹង​បន្ត​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​​មាតិកា​នៃ​គោលការណ៍​ណែនាំ និង​ដាក់​លទ្ធផល​ចុង​ក្រោយ​ជូន​អគ្គសវនករ ពិនិត្យ និង​សម្រេច។ សិក្ខាកាម​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ មិន​ត្រឹម​តែ​ទទួល​បាន​ការ​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​វិជ្ជា​ជីវៈ និង​ចំណេះ​ដឹង​បច្ចេក​ទេស​របស់​ខ្លួន​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​មាន​អារម្មណ៍​ថា មាន​ទំនុក​ចិត្ត​ច្រើន​ក្នុង​ការ​ធ្វើ​សវនកម្ម​នៅ​ធនាគារ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016