នាថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញធ្វើបទបង្ហាញ នៅអាជ្ញាធរសវនកម្មជាតិដើម្បីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដឹកនាំដោយប្រធានក្រុម លោកស្រី ចាប សុវណ្ណារ៉ា  និង ក្រោមការចូលរួមដឹកនាំដោយ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាប្រធានក្រុមការងារ​ ដឹកនាំក្រុមការងារនៃអាជ្ញាធរសវនកម្មជាតិ និងមន្រ្តីជំនាញរបស់អាជ្ញាធរសវនកម្មជាតិជាច្រើនរូបផងដែរ។

​     

​​​     ឯកសារមេរៀន