នា​ព្រឹកថ្ងៃថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការពិភាក្សាទ្វេភាគីរវាងអាជ្ញាធរស​វនកម្មជាតិ និងការិយាល័យសវនកម្មជាតិស៊ុយអ៊ែតលើវគ្គបណ្តុះបណ្តាលសវនកម្មលើកិច្ចប្រតិបត្តិការរបាយការណ៍សវនកម្មលើកិច្ចប្រតិបត្តិការ និងគោលការណ៍ណែនាំសវនកម្មលើកិច្ចប្រតិបត្តិការ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៨ ជាន់ទី២ 

ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានសវនកម្មទី១ នាយកដ្ឋានសវនកម្មទី២ នាយកដ្ឋានសវនកម្មទី៣ និងនាយកដ្ឋានបច្ចេកទេស។

 

            ក្រោមការដឹកនាំដោយ លោក​ជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិនាថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នៅសាលប្រជុំអាជ្ញាធរសវនកម្មជាតិ មានការបិទកម្មវិធីពិភាក្សាលើវគ្គបណ្តុះបណ្តាលសវនកម្មលើកិច្ចប្រតិបត្តិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រធាននាយកដ្ឋាន និងអ្នកជំនាញ៤រូបរបស់ប្រទេសជាតិស៊ុយអ៊ែត  មន្រ្តីជំនាញនៃអាជ្ញាធរសវនកម្មជាតិ

តាមរយៈការបណ្តុះបណ្តាលនេះ មានជាលទ្ធផលដូចខាងក្រោម៖

   ចងក្រងគោលការណ៍ណែនាំសវនកម្មលើកិច្ចប្រតិបត្តិការ៖

   រៀបចំរបាយការណ៍សវនកម្មលើកិច្ចប្រតិបត្តិការ៖

   សំណើសុំបណ្តុះបណ្តាល សម្រាប់ឆ្នាំ២០១៩ និង២០២០៖