ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅ​ទីស្តីការ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ស្តង់ដារ​របាយការណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ។

កម្មវិធី​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ លោក ធុច បញ្ចកំពូល និង​សហ​គ្រូ​បង្គោល​ដោយ កញ្ញា គង់ លក្ខិណា និង​មាន​សិក្ខាកាម​ចូល​រួម​សរុប​ចំនួន ៥៥នាក់ ក្នុង​នោះ​ស្ត្រី ១៩នាក់។