ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ទីស្តីការ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ភស្តុតាង​សវនកម្ម។

កម្មវិធី​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ លោក អៀច សុវណ្ណចន្ទត្រា និង​សហ​គ្រូ​បង្គោល​ដោយ លោក ឡោក ជំនាញ និង​មាន​សិក្ខាកាម​ចូល​រួម​សរុប​ចំនួន ៥៥នាក់ ក្នុង​នោះ​ស្ត្រី ១៩នាក់។