ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ទីស្តីការ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ។

កម្មវិធី​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ លោក ហ៊ល ពិសិដ្ឋ និង​សហ​គ្រូ​បង្គោល​ដោយ លោក ធុច បញ្ចកំពូល និង​មាន​សិក្ខាកាម​ចូល​រួម​សរុប​ចំនួន ៥៥នាក់ ក្នុង​នោះ​ស្ត្រី ១៩នាក់។