ថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅ​ទីស្តីការ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​គោលបំណង​ទូទៅ នៃ​ស្តង់ដារ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ។

កម្មវិធី​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ លោក ឈរ សីហា និង​សហ​គ្រូ​បង្គោល​ដោយ លោក ខាត់ វាសនា និង​មាន​សិក្ខាកាម​ចូល​រួម​សរុប​ចំនួន ៥៥នាក់ ក្នុង​នោះ​ស្ត្រី ១៩នាក់។