ថ្ងៃព្រហស្បត្តិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅ​ទីស្តី​ការ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ក្រម​សីលធម៌​មន្ត្រី​រាជការ​សវនកម្ម​អាជ្ញាធរ​សវនកម្ម​ជាតិ។

កម្មវិធី​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ ឯកឧត្តម សំរិត សាត អគ្គ​លេខាធិការ​រង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និងលោក ឆាយ នព្វគុណ ប្រធាន​នាយកដ្ឋាន​បច្ចេកទេស និង​មាន​សិក្ខា​កាម​ចូល​រួម​សរុប​ចំនួន ៥៥នាក់ ក្នុង​នោះ​ស្ត្រី ១៩នាក់។