អាជ្ញាធរ​សវនកម្ម​ជាតិ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល ស្តីពី​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ នា​ថ្ងៃ​ទី​២១ និង ២២ ខែ​មករា ឆ្នាំ​២០១៦។

កម្មវិធី​បណ្តុះ​បណ្តាល​នេះ​មាន​សិក្ខា​កាម​ចូល​រួម​សរុប​ចំនួន ៤៧​នាក់ ក្នុង​នោះ​ស្ត្រី ១១​នាក់។

វគ្គ​បណ្តុះ​បណ្តាល​នេះ មាន​អ្នក​ឧទ្ទេស​នាម​ដែល​ជា​គ្រូ​បង្គោល​ចំនួន ៤នា​ក់ គឺ (១) លោក គល់ សុភក្តិ (២) លោក ខាត់ វាសនា (៣) លោក ងន តុងហ៊ាង និង (៤) លោក អៀច សុវណ្ណច័ន្ទត្រា ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  1. ស្តង់ដារ​សវនកម្ម​សាធារណៈ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

  2. ISSAI (International Standards of Supreme Audit Institutions) លេខ 1200, 1240, 1300, 1315, 1320 និង 1330។