អាជ្ញាធរ​សវនកម្ម​ជាតិ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល ស្តីពី​មូលដ្ឋាន​គណនេយ្យ និង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ថវិកា នា​ថ្ងៃ​ទី​១៨ និង ១៩ ខែ​មករា ឆ្នាំ​២០១៦។

កម្មវិធី​បណ្តុះ​បណ្តាល​នេះ​មាន​សិក្ខា​កាម​ចូល​រួម​សរុប​ចំនួន ៤៦​នាក់ ក្នុង​នោះ​ស្ត្រី ៨​នាក់។

វគ្គ​បណ្តុះ​បណ្តាល​នេះ ឧទ្ទេស​នាម​ដោយ ឯកឧត្តម កែវ ជា ទី​ប្រឹក្សា​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  1. គណនេយ្យ​សម្រាប់​កិច្ច​ប្រតិបត្តិការ​ទំនិញ ក្នុង​នោះ​រួម​មាន៖ ១) ការ​កំណត់​អត្ត​សញ្ញាណ​ខុស​គ្នា​រវាង​សហគ្រាស​សេវាកម្ម និង​ក្រុមហ៊ុន​ទិញ​លក់​ទំនិញ ២) ការ​ទិញ​ទំនិញ ៣) ថ្លៃដើម​ទំនិញ ៤) ការ​លក់​ទំនិញ ៥) របាយការណ៍​ចំណូល ៦) ការ​គណនា​ចំណេញ​ដុល ៧) ការ​បិទ​បញ្ជី​គណនេយ្យ និង ៨) ការ​រៀបចំ​សន្លឹក​ការងារ

  2. សារពើភ័ណ្ឌ ក្នុង​នោះ​រួម​មាន៖ ១) ការ​ស្តុក​ទំនិញ ២) ថ្លៃ​ដើម​លក់ ៣) វិធីសាស្ត្រ​ស្តុក ៤) របាយការណ៍ និង​ពន្ធ និង ៥) គណនេយ្យ​សារពើភ័ណ្ឌ

  3. សវនកម្ម​សារពើភ័ណ្ឌ ក្នុង​នោះ​រួម​មាន៖ ១) ទិដ្ឋភាព​ដំណើរការ​គ្រប់គ្រង​សារពើភ័ណ្ឌ ២) មុខងារ​សំខាន់ៗ​ក្នុង​ដំណើរការ​គ្រប់គ្រង​សារពើភ័ណ្ឌ ៣) ការ​ត្រួតពិនិត្យ​វាយ​តម្លៃ​ហានិភ័យ និង ៤) សវនកម្ម​សារពើភ័ណ្ឌ។