សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

សេចក្តី​ប្រកាស​ព័ត៌មាន
ស្តី​ពី
លទ្ធ​ផល នៃ​សន្និសីទ​សារ​ព័ត៌មាន
ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ
ការិយ​បរិច្ឆេទ​២០០៩, ២០១០, ២០១១

អាជ្ញាធរ​សវនកម្ម​ជាតិ មាន​កិត្តិយស​សូម​ជម្រាប​ជូន សាធារណ​ជន​មេត្តា​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៨៖៣០ នាទី​ព្រឹក អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ស្តី​ពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការិយ​បរិច្ឆេទ​២០០៩-​២០១០ និង​២០១១ នៅ​ទីស្តី​ការ អាជ្ញាធរ​សវនកម្ម​ជាតិ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​មាន​ការ​ចូល​រួម​ពី​អង្គភាព​រង​សវនកម្ម ពី​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរ​ជាតិ ព្រម​ទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ សរុប​ចំនួន​១៤០​រូប។

ការ​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​នេះ មាន​គោល​បំណង​ចូល​រួម​ចំណែក​ជួយ​ដល់​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​កិច្ច​ប្រតិបត្តិ​ការងារ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត តាម​រយៈ​ការ​ផ្តល់​អនុសាសន៍​កែ​លម្អ ការ​ចង្អុល​បង្ហាញ​ពី​ចំណុច​ខ្វះខាត​ក្នុង​ការ​អនុវត្ត​កន្លង​មក​របស់​អង្គភាព​រង​សវនកម្ម។

ការ​ផ្សព្វផ្សាយ​លើក​នេះ គឺ​លើក​ទី​៤​ហើយ ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​រួច​ហើយ​នូវ​របាយការណ៍​សវនកម្ម ការិយ​បរិច្ឆេទ​២០០៦ ២០០៧ ២០០៨។

អាជ្ញាធរ​សវនកម្ម​ជាតិ បាន​កត់​សម្គាល់​ឃើញ​ថា រាជ​រដ្ឋា​ភិបាល​បាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០០៩ ២០១០ និង​២០១១។ លើស​ពី​នេះ​ទៀត ទោះ​បី​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ព្រមៗ​គ្នា ពី​កល​យុគ្គ​ហិរញ្ញវត្ថុ​អន្តរ​ជាតិ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភព​លោក ទំនាស់​ព្រំដែន​កម្ពុជា ថៃ វិបត្តិ​បំណុល​នៅ​អឺរ៉ុប ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ យ៉ាង​ណា​ក៏​ដោយ ក៏​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​តែ​ធ្វើ​ឱ្យ​ចំណូល​មាន​ការ​កើន​ទ្បើង អតិផរណា​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក​ជំទាវ ក៏​បាន​ជម្រាប​ជូន​អំ​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឧបសគ្គ ការ​លំបាក​នានា នៃ​ការិយ​បរិច្ឆេទ​នីមួយៗ ដែល​រាជ​រដ្ឋា​ភិបាល​បាន​ពុះពារ​ឆ្លង​កាត់ មាន​ឆន្ទៈ​មោះមុត ដឹកនាំ​ប្រទេស​ប្រកប​ដោយ​ភាព​ឈ្លាសវៃ និង​ដាក់​ចេញ​នូវ​គោល​នយោបាយ យុទ្ធសាស្ត្រ វិធាន​ការ​ជា​ច្រើន ដែល​បាន​រៀបរាប់​ច្បាស់​លាស់​នៅ​ក្នុង​របាយការណ៍​ទាំង​នេះ។

ជា​សក្ខីភាព នៅ​ថ្នាក់​ជាតិ ឆ្នាំ​២០០៩ ចំណូល​សម្រេច​បាន ៩៥,៩% នៃ​ច្បាប់​ហិរញ្ញវត្ថុ ប្រចាំ​ឆ្នាំ​២០១០ ចំណូល​អនុវត្ត​បាន ១២,៩៨% នៃ​ផ.ស.ស (ការ​កំណត់​តែ ១២,៦៥%) នៃ ផ.ស.ស) គឺ​កើន​ទ្បើង ១៦,៥% ធៀប​ទៅ​នឹង​ការ​អនុវត្ត​ឆ្នាំ​២០០៩។ ឆ្នាំ២០១១ ចំណូល​អនុវត្ត បាន ១២,៣៨% នៃ​ផ.ស.ស គឺ​កើន​ទ្បើង ៨,៥% ធៀប​ទៅ​នឹង​ឆ្នាំ​២០១០ ។

ដោយ​ទ្បែក ចំណាយ​នៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០០៩ អនុវត្ត​បាន ១០៣,១% នៃ​ផែន​ការ ឆ្នាំ​២០១០ ចំណាយ​អនុវត្ត​បាន ១៣,៨៥% នៃ​ផ.ស.ស (កំណត់ ១៣,០៥% នៃ​ផ.ស.ស) គឺ​កើន ៩,០% ធៀប​ទៅ​នឹង​ការ​អនុវត្ត​ឆ្នាំ​២០០៩។ ចំណាយ​ឆ្នាំ​២០១១ អនុវត្ត​បាន ១៤,០០% នៃ ផ.ស.ស គឺ​បាន​កើន​ទ្បើង ១១,៩% ធៀប​ទៅ​នឹង​ការ​អនុវត្ត​ឆ្នាំ​២០១០។

ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ និង​រីក​ចំរើន បាន​ធ្វើ​ឱ្យ​កំណើន សេដ្ឋកិច្ច​ជា​វិជ្ជមាន ០,១% ក្នុង​ឆ្នាំ​២០០៩ កំណើន​សេដ្ឋកិច្ច​បាន​កើន​ទ្បើង​ដល់ ៦% នា​ឆ្នាំ ២០១០ និង​បន្ត​កើន​ទ្បើង​ដល់ ៧,១% ក្នុង​ឆ្នាំ​២០១១។ ក្នុង​ន័យ​នេះ បាន​នាំ​មក​នូវ​អត្រា​នៃ​ភាព​ក្រីក្រ​ធ្លាក់​ចុះ​មក​ត្រឹម ២៧,៤% ក្នុង​ឆ្នាំ​២០០៩ បន្ត​ធ្លាក់​មក​ត្រឹម ២៥,៨% ក្នុង​ឆ្នាំ​២០១០ ហើយ​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១៩,៨% នា​ឆ្នាំ​២០១១។

ឆ្លង​តាម​រយៈ​ការ​ធ្វើ​សវនកម្ម​នៅ​បណ្តា​ក្រសួង ស្ថាប័ន ធនាគារ​ជាតិ ភ្នាក់ងារ ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ សហគ្រាស​សាធារណៈ គ្រឹះស្ថាន​សាធារណៈ រដ្ឋបាល​រាជធានី ខេត្ត រដ្ឋបាល​មូលដ្ឋាន​។ល។ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ប្រមូល​ចំណូល​គ្រប់​ប្រភេទ នៅ​មិន​ទាន់​អស់​សក្តា​នុពល ការ​ចាត់ចែង​គ្រប់គ្រង​ចំណូល ចំណាយ​នៅ​កន្លែង​ខ្លះ មិន​ទាន់​គោរព​ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​បាន​កំណត់ ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ការ​ធ្វើ​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលន​ទ្រព្យ​របស់​រដ្ឋ នៅ​ធូរ​រលុង។ ប៉ុន្តែ​ចំណូល​ទាំង​ពន្ធ​ដារ និង​ពន្ធ​គយ មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង តាម​រយៈ​ការ​កែ​លម្អ​គោល​នយោបាយ​សារពើពន្ធ ការ​បង្កើន​ប្រសិទ្ធភាព​នៃ​រដ្ឋបាល​សារពើពន្ធ និង​អភិបាល​កិច្ច​តាម​ផ្នែក​នីមួយៗ។ អង្គភាព​រង​សវនកម្ម ក៏​បាន​ខិតខំ​កែ​លម្អ​តាម​អនុសាសន៍​សវនកម្ម​ជា​បន្ត​បន្ទាប់​ផងដែរ។

អាជ្ញាធរ​សវនកម្ម​ជាតិ នៅ​បាន​កត់​សម្គាល់​ឃើញ​ទៀត​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​ចំណូល​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ព្រម​ទាំង​បាន​បែងចែក​ផល​នៃ​ចំណូល​ទាំង​នេះ ទៅ​លើ​ការ​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឱ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ព្រម​ទាំង​ទទួល​បាន​នូវ​កិត្យា​នុភាព នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង។ តាម​រយៈ​របាយការណ៍ ស្តី​ពី​សន្ទស្សន៍​វឌ្ឍនភាព​ថ្មី នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​អភិវឌ្ឍន៍​សកល (CGD) ខែ​មេសា ឆ្នាំ​២០១០ និង​របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​អភិវឌ្ឍន៍​មនុស្ស ឆ្នាំ​២០០០-​២០១០ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ(UNDP) បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​សម្រេច​បាន​គោលដៅ អភិវឌ្ឍន៍​សហស្សវត្សរ៍ ព្រម​ទាំង​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ទី​១ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​សម្រេច​បាន​វឌ្ឍនភាព​ល្អ​ប្រសើរ ក្នុង​ការ​កែ​លម្អ​សូចនាករ​ផ្នែក​សង្គម​កិច្ច ហើយ​កំពុង​ធ្វើ​ដំណើរ​យ៉ាង​ស្វាហាប់​ឆ្លង​កាត់​ពី​ចំណាត់​ថ្នាក់​នៃ​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។ ការ​វាយ​តម្លៃ​នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ត្រឹមត្រូវ និង​ល្អ​ប្រសើរ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ដើម្បី​ជួយ​ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត អាជ្ញាធរ​សវនកម្ម​ជាតិ​សូម​សំណូមពរ​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត រដ្ឋបាល​មូលដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ​នានា បន្ត​ខិតខំ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​កែ​លម្អ​តាម​អនុសាសន៍​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល។

លើស​ពី​នេះ​ទៅ​ទៀត អាជ្ញាធរ​សវនកម្ម​ជាតិ សូម​គោរព​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រដ្ឋ​សភា ព្រឹទ្ធ​សភា រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ​ដល់​អាជ្ញាធរ​សវនកម្ម​ជាតិ។

ជា​មួយ​នេះ​ផង​ដែរ ក៏​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រសួង ស្ថាប័ន អង្គភាព​រង​សវនកម្ម រដ្ឋបាល​រាជធានី ខេត្ត រដ្ឋបាល​មូលដ្ឋាន មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ ដៃ​គូ​អភិវឌ្ឍន៍​នានា ដែល​បាន​ផ្តល់​កិច្ច​សហការ​យ៉ាង​ល្អ​ប្រសើរ មាន​ប្រសិទ្ធភាព ផ្តល់​ការ​គាំទ្រ តាម​គ្រប់​រូបភាព ព្រម​ទាំង​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ពី​មន្ត្រី​រាជការ ដើម្បី​ធ្វើ​ឱ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ សម្រេច​បាន​នូវ​ភារកិច្ច​របស់​ខ្លួន។


រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥

អាជ្ញាធរ​សវនកម្ម​ជាតិ




Press Release
on
Result of Press Conference
Publication of the Audit Reports on the Public Financial Management
For fiscal year 2009, 2010 and 2011

The National Audit Authority has a great honor to inform the public that on Friday morning, 27 March 2015 at 8:30 am, the National Audit Authority organized a press conference on the publication of audit reports on public financial management for the fiscal year 2009, 2010 and 2011 at the National Audit Authority, presided over by H.E Mrs Som Kimsuor, Auditor General of the National Audit Authority, and attended by 140 representatives from audited entities, national and international journalists together with the National Audit Authority’s management and personnel.

The publication of the reports aims at assisting the legislature and the executive to strengthen the public financial management and to enhance the operations through constructive recommendations on the shortcoming of the implementation within the audited entities.

This is the National Audit Authority’s 4th publication of audit report on the public financial management succeeding the publication of the audit report for the fiscal year 2006, 2007 and 2008.

The National Audit Authority has noticed that the government appropriately managed the public finance in accordance with the Law on Financial Management for the fiscal year 2009, 2010 and 2011 respectively. In addition, despite consecutive effects from the international financial crisis, global economy downturn, Cambodia-Thailand border dispute, European debt crisis and dire flood damage, the Royal Government of Cambodia continued to sustain the growth in revenue and further reduction in inflation from one period to another.

Her Excellency also highlighted about public financial management, obstacles, and difficulties encountered in each period; however, the government has overcome them with determination, strong commitment and wise leadership by putting forth policies, strategies, measures precisely explained in the reports.

As evidence, the revenue generation at national level reached 95.9% of the Financial Law in 2009 while in 2010 the revenue was 12.98% of the GDP (accounted for 12.65% of GDP) which was 16.5% higher than the implementation in 2009. In 2011, the revenue equaled to 12.38% of GDP, which was 8.5% increases compared to 2010.

On the other hand, the expenditure at national level for 2009 was 103.1% of the budget while in 2010 the expenditure was 13.85% of the GDP (accounted for 13.05% of GDP) which was 9% higher than the 2009 expenditure. The expenditure in 2011 was 14% of the GDP which was 11.8% increase compared to 2010.

Improvement of public financial management contributes to positive economic growth of 0.1% in 2009 and the growth rate significantly rose to 6% in 2010 and gradually went up to 7.1% in 2011. In this regards, the poverty rate dropped to 27.4% in 2009 and continued to go down to 25.8% and 19.8% for 2010 and 2011 respectively.

Audits at various audited entities, such as ministries, institutions, central bank, agencies, state financial institutions, public enterprises, public establishment, municipal-provincial administration, local administration..., indicates that all potential revenues are not fully collected and some revenue and expenditure management are not adequately in compliance with regulatory principles, the management of state properties and certification of the state land tenures need to be tightened. On the contrary, revenues for taxation and customs are ascending every year, resulted from best endeavor in undertaking corrective actions especially through the tax policies reform and the enhancement of efficiency of the tax administration and governance of individual sectors. The audited entities are making tremendous efforts in following the audit recommendations.

The National Audit Authority also noticed that the Royal Government of Cambodia has soundly managed the public finance in contribution to constant increase of revenue from one year to another and also had distributed the revenue to the rehabilitation and development of the country for rapid growth and better prestige on international arena. According to report on the Millennium Development Goal Progress Index of the Centre for Global Development (CGD) in April 2010 and the report on the human development index for 2000-2010 of the United Nations Development Program (UNDP) revealed that Cambodia was ranked the fifth among the developing countries in achieving the millennium development goal and was also ranked first in the Asia Pacific in making better progress in improving social indicators and Cambodia is dynamically moving from a low-income to a lower-middle income nation in the near future. The assessments reflect well performance of public financial management of the Royal Government of Cambodia.

Along with this, in order to strengthen the public financial management for a betterment, the National Audit Authority would like to request to ministries, institutions, municipal and provincial administration as well as relevant entities to make persistent efforts in managing public finance and to make corrective actions according to the recommendations for the efficiency and effectiveness.

Besides, the National Audit Authority is deeply grateful to the National Assembly, the Senate, and the Royal Government of Cambodia for their supports to the National Audit Authority both spiritually and physically.

Sincere thanks is also conveyed to the ministries, institutions, audited entities, municipal and provincial administration, local administration, civil servants, citizens and development partners for their good and effective cooperation and support in all manners to enable the National Audit Authority fulfill the mandate.


Phnom Penh, 27 March 2015

National Audit Authority


ចំណងជើងខេមរ​ភាសាភាសា​អង់គ្លេស
សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​សន្និ​សីទ​សារ​ព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ការិយ​បរិច្ឆេទ​២០០៩ ២០១០ និង​២០១១ ទាញយក​ឯកសារ ទាញយក​ឯកសារ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016