សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Mostly cloudy

24°C

នា​ព្រឹក​ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១២ នេះ មាន​ការ​បើក​សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នៅ​ឯ​សាល​ប្រជុំ C នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ជា​ប្រធាន​កិត្តិយស និង​អាណា​ព្យាបាល​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់ ក្នុង​គោលបំណង​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ភាសា និង​អក្សរ​ខ្មែរ។

ឯកឧត្តម​បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ព្រះ​តេជគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ​និស្សិត និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការ​លើក​ស្ទួយ​តម្លៃ ​វប្បធម៌​ជាតិ​យើង ជា​ពិសេស​ភាសា និង​អក្សរ​ខ្មែរ​ដែល​ជា​ដួង​ព្រលឹង​នៃ​វប្បធម៌ និង​ជា​អត្ត​សញ្ញាណ​របស់​ជាតិ​យើង អោយ​សម​ដូច​សុភាសិត​ខ្មែរ​ពោល​ថា “វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​រុងរឿង”

ការ​ជួបប្រជុំ​គ្នា​យ៉ាង​ផុសផុល​នៅ​ថ្ងៃនេះ គឺ​ជា​សក្ខីភាព​ស​បញ្ជាក់​អោយ​ឃើញ​នូវ​ទឹកចិត្ត​ស្រឡាញ់​ភាសា និង​អក្សរ​ខ្មែរ​ពី​សំណាក់​បញ្ញវន្ត​ខ្មែរ​មកពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ក៏​ជា​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បន្ត​ដំណើរ​ការ​ការងារ​របស់​ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ពី​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ​ផងដែរ។ ជា​ការ​ពិតណាស់ គ្រប់​ភាសា​នៃ​ជាតិ​សាសន៍​ទាំងអស់​តែងតែ​មាន​ពាក្យ​ថ្មីៗ​កើតឡើង​នៅពេល​ដែល​ សង្គម​វប្បធម៌​មាន​ការ​ប្រែប្រួល។ ដូចគ្នា​នេះដែរ ភាសា​ខ្មែរ​យើង​ក៏​កំពុង​មាន​ការ​វិវត្ត​ទៅ​តាម​ការ​អភិវឌ្ឍ​របស់​សង្គម ដែល​ធ្វើ​អោយ​មាន​ពាក្យ​ថ្មីៗ​កើតឡើង​យ៉ាងច្រើន ដើម្បី​យកមក​ប្រើប្រាស់​អោយ​សមស្រប​តាម​ការ​រីកចម្រើន​របស់​បច្ចេក​វិទ្យា វិទ្យាសាស្ត្រ ផលិតផល​ទំនើបៗ និង​ស្រប​តាម​តម្រូវការ​ផ្សេងៗ​ទៀត​របស់​សង្គម។ ក្នុង​ន័យ​នេះ យើង​ត្រូវ​កំណត់​គោលការណ៍ និង​ក្បួន​ខ្នាត​ថ្នាក់​ជាតិ​អោយ​បាន​ច្បាស់លាស់ ដើម្បី​ធានា​ដល់​ការ​បង្កើត និង​ប្រើប្រាស់​ពាក្យ​ថ្មីៗ​អោយ​មាន​ការ​ឯកភាព​គ្នា ហើយ​កិច្ចការ​ទាំងនេះ​គឺ​ជា​ភារកិច្ច​ស្នូល​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​រាជ​រដ្ឋាភិបាល ខ្ញុំ​ព្រះករុណា​ខ្ញុំ សូម​អោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្តល់​នូវ​កិច្ច​សហការ​អោយ​បាន​ស្អិត​រមួត​ក្នុង​ការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ក៏​ដូចជា​ចូលរួម​ផ្តល់​នូវ​មតិ​យោបល់​ពាក់ព័ន្ធ​នឹង​បច្ចេកសព្ទ និង​ពាក្យ​ថ្មីៗ​នៅក្នុង​វិស័យ និង​ជំនាញ​ឯកទេស​របស់​ខ្លួន ដើម្បី​អោយ​មាន​សុខដុម​នីយកម្ម​ក្នុង​ការ​ប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូចជា​នៅ​ពេល​អនាគត។ ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​ជន​រួមជាតិ​ទាំងអស់ សូម​ចូលរួម និង​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ​អោយ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​របស់​ក្រុមប្រឹក្សា​ជាតិ ​ភាសា​ខ្មែរ សំដៅ​លើក​កម្ពស់​ឧត្តមភាព​នៃ​ភាសា​ជាតិ​យើង ក៏​ដូចជា​រួម​ចំណែក​ដល់​ការ​អភិរក្ស និង​អភិវឌ្ឍ​ភាសា និង​អក្សរ​ខ្មែរ។ ការ​ឯកភាព​ក្នុង​ភាសា ជា​សញ្ញាណ​នៃ​ការ​ឯកភាព​ជាតិ

នេះ​ជា​លើក​ដំបូង​នៃ​ពិធី​បើក​សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា ​ខ្មែរ។ គួរ​រំលឹក​ផង​ដែរ​ថា នៅ​ឆ្នាំ២០០៧ រាជ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត “គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ” និង​នៅ​ខែមិថុនា ឆ្នាំ២០១១ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កែសម្រួល​យន្តការ​គណៈ​កម្មាធិការ​ជាតិ​នេះ​អោយ​ ទៅ​ជា ​“ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ” ហើយ​ថ្មីៗ​នេះ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​បង្កើត​គណៈ​កម្មការ​បច្ចេកទេស​ចំនួន ១៤ ដើម្បី​សិក្សា ប្រមូល និង​កំណត់​និយមន័យ​បច្ចេកស័ព្ទ​ទាក់ទង​នឹង​ជំនាញ​នានា​អោយ​បាន​កាន់តែ​ទូលំ​ ទូលាយ​ជាង​មុន សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការ​វិវត្ត​របស់​សង្គម និង​ការ​រីក​ចម្រើន​របស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017