នៅ​ទីស្តីការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ នា​ល្ងាច​ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​ការិយាល័យ​សវនកម្ម​ជាតិ​ស៊ុយអ៊ែត ដែល​ដឹកនាំ​ដោយ ឯកឧត្តម Magnus Lindell អគ្គសវនករ​រង នៃ​ការិយាល័យ​សវនកម្ម​ជាតិ​ស៊ុយអ៊ែត ចូល​ជួប​ប្រជុំ។

គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​សម្រេច​បាន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​សវនកម្ម​ទាំង​ពីរ​សម្រាប់​ឆមាស​ទី១ ឆ្នាំ២០១៦ និង​គ្រោង​ផែនការ​ការងារ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ទាំង​ពីរ​សម្រាប់​ឆមាស​ទី២ ឆ្នាំ២០១៦។