ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា រវាង​អាជ្ញាធរ​សវនកម្ម​ជាតិ ជាមួយ​ស្ថាប័ន​សវនកម្ម​កំពូល នៃ​សាធារណរដ្ឋ​ឥណ្ឌា នា​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា។

ឯកឧត្តម អ៊ុត ឈន អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ជាមួយ​ឯកឧត្តម រ៉ាជេស កុមារ ស័កដេវ៉ា ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ក្នុង​នាម អគ្គត្រួតពិនិត្យ និង​អគ្គសវនករ ការិយាល័យ​អគ្គត្រួតពិនិត្យ និង​អគ្គសវនករ នៃ​សាធារណរដ្ឋ​ឥណ្ឌា។