សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

27°C

ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា រវាង​អាជ្ញាធរ​សវនកម្ម​ជាតិ ជាមួយ​ស្ថាប័ន​សវនកម្ម​កំពូល នៃ​ប្រទេស​នូវែល​ហ្សឺឡង់ នា​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០០៩ នៅ​ប្រទេស​នូវែល​ហ្សឺឡង់។

ការ​ចុះ​ហត្ថលេខា​នេះ មាន​គោលបំណង​ធ្វើ​ការ​ត្រួតពិនិត្យ​ឡើងវិញ​លើ​បច្ចេកទេស​សវនកម្ម (Peer Review) ដើម្បី​វាយ​តម្លៃ​លើ​ទំហំ ការងារ​សវនកម្ម និង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​ឆ្លុះ​បញ្ចាំង​នូវ​ស្តង់ដារ​វិជ្ជាជីវៈ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ។

ការ​ត្រួតពិនិត្យ​ឡើងវិញ​លើ​បច្ចេកទេស​នេះ សវនករ នៃ​ស្ថាប័ន​សវនកម្ម​កំពូល​ប្រទេស នូវែល​ហ្សឺឡង់ ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​ស្ថាប័ន កិច្ច​សហ​ប្រតិបត្តិការ និង​ការ​កសាង​សមត្ថភាព ដោយ​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​ការ​អនុវត្តន៍​ល្អ និង​ស្តង់ដារ​អន្តរជាតិ។

ឯកឧត្តម អ៊ុត ឈន អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ស្ថាប័ន​សវនកម្ម​កំពូល នៃ​ប្រទេស​នូវែល​ហ្សឺឡង់ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017