នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ មាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ ការ​យោគយល់​គ្នា រវាង​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ដាណាម៉ាក ដោយ​មាន ឯកឧត្តម អ៊ុត ឈន អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង លោក Tom Barthel Hansen ប្រធាន​ស្ថាន​តំណាង​នៃ ស្ថានទូត​ដាណាម៉ាក ប្រចាំ​ទីក្រុង​ភ្នំពេញ ជា​អធិបតី ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ អ.ស.ជ និង​តំណាង​មក​ពី​ស្ថានទូត​ដាណាម៉ាក​ប្រចាំ​ទីក្រុង​ភ្នំពេញ។