សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

25°C

ចាប់​ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៣ លោក​ជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ អម​ដំណើរ​ដោយ​មន្ត្រី​ជំនាញ និង​ប្រធាន​គម្រោង GIZ ប្រចាំ​នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ដឹកនាំ​គណៈ​ប្រតិភូ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ទៅ​បំពេញ​ទស្សន​កិច្ច នៅ​ការិយាល័យ​សវនកម្ម​ជាតិ​ស៊ុយអែត ក្នុង​គោល​បំណង​ពង្រឹង​ពង្រីក​នូវ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ និង​ដើម្បី​ដក​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅមក​លើ​ការងារ​សវនកម្ម​សាធារណៈ។

នៅ​ក្នុង​អំទ្បុង​ពេល​ទស្សន​កិច្ច លោក​ជំទាវ អគ្គសវនករ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចេន ទ្បែនដាល (Jan Landahl) អគ្គសវនករ នៃ​ការិយាល័យ​សវនកម្ម​ជាតិ​ស៊ុយអែត។ គណៈ​ប្រតិភូ ក៏​បាន​ស្តាប់​បទ​បង្ហាញ​របស់​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​សវនកម្ម​ស៊ុយអែត អំពី​តួនាទី​ភារកិច្ច រចនា​សម្ព័ន្ធ​គ្រប់គ្រង ការ​ចាត់ចែង​ការងារ ការ​តាមដាន​ត្រួតពិនិត្យ និង​ការ​ធានា​គុណភាព​សវនកម្ម។ លោក​ជំទាវ អគ្គសវនករ ក៏​បាន​ជួប​ពិភាក្សា​ការងារ​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​បន្ត​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី រវាង​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ការិយាល័យ​សវនកម្ម​ជាតិ​ស៊ុយអែត។ គណៈ​ប្រតិភូ ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណៈ​កម្មការ​ធម្មនុញ្ញ នៃ​រដ្ឋ​សភា​ស៊ុយអែត។

ដំណើរ​ទស្សន​កិច្ច​នេះ ពិត​ជា​បាន​ពង្រឹង​នូវ​ទំនាក់​ទំនង កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី ព្រមទាំង​បាន​ឯកភាព​គ្នា​លើ​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៣។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017