សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Partly cloudy

24°C

ចាប់​ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៣ លោក​ជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ រួម​ជាមួយ ឯកឧត្តម ជា ជេដ្ឋ ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​ព្រឹទ្ធ​សភា បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​ទស្សន​កិច្ច​សិក្សា​នៅ​ទីក្រុង​ប៊ែរឡាំង នៃ​សាធារណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់។ ដំណើរ​ទស្សន​កិច្ច​សិក្សា ត្រូវ​បាន​គាំទ្រ​ដោយ​គម្រោង GIZ ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ។

អំទ្បុង​ពេល​ដំណើរ​ទស្សន​កិច្ច​នេះ គណៈ​ប្រតិភូ​កម្ពុជា​បាន​ទៅ​ទស្សនា​ព្រះ​រាជវាំង Sanssouci ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១៨ ដោយ​ស្តេច Friedrich II ដែល​បិតា​របស់​គាត់ គឺ​ស្តេច Friedrich I ជា​អ្នក​បង្កើត​នូវ​ស្ថាប័ន សវនកម្ម​នៅ​ក្នុង​ឆ្នាំ​១៧១៤ ដើម្បី​ការពារ​មិន​អោយ​មាន​​ការ​កិបកេង​ទ្រព្យ​សម្បត្តិ​រដ្ឋ។ គណៈ​ប្រតិភូ​​ក៏​បាន​ជួប​ជាមួយ លោក Gerhard Sennlaub និង ​អ្នកស្រី Astrid Wesiman តំណាង​សភា​ជាន់​ខ្ពស់​របស់​សហព័ន្ធ​អាល្លឺម៉ង់ (Bundesrat) ដើម្បី​ស្វែង​យល់​អំពី​ដំណើរការ​នៃ​ការ​ប្រមូល​ចំណូល និង​ការ​បែងចែក​ថវិកា​របស់​រដ្ឋ។ គណៈ​ប្រតិភូ​ក៏​បាន​ជួប​ជាមួយ លោកស្រី Angela Konrad ប្រធាន​អង្គភាព​ត្រួតពិនិត្យ​ផ្ទៃក្នុង និង​សហ​ការី​នៅ​សភា​ជាន់​ទាប (Bundestag) ដើម្បី​ស្តាប់​អំពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ផ្នែក​ត្រួត​ពិនិត្យ​ផ្ទៃក្នុង​របស់​សភា។ គណៈ​ប្រតិភូ​ក៏​បាន​​ស្តាប់​បទ​បង្ហាញ​របស់​តំណាង​តុលាការ​សវនកម្ម​សហព័ន្ធ​អាល្លឺម៉ង់​អំពី​ការ​ទំនាក់​ទំនង​រវាង​ស្ថាប័ន​សវនកម្ម​សហព័ន្ធ ជាមួយ​នឹង​គណៈ​កម្មការ​សវនកម្ម​សភា​សហព័ន្ធ និង​លទ្ធផល​សវនកម្ម​ចំនួន​០៦ ដែល​គ្រោង​នឹង​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​គណៈ​កម្មការ​នេះ។ គណៈ​ប្រតិភូ​បាន​ចូលរួម​ស្តាប់ និង​សង្កេត​អំពី​ការ​ពិភាក្សា​លើ​លទ្ធផល​សវនកម្ម នៅ​ក្នុង​គណៈ​កម្មការ​សវនកម្ម​របស់​សភា។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017