នាព្រឹកថ្ងៃចន្ទ​​ ៤កើត ខែចេត្រ ឆ្នាំច​​ សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹង ថ្ងៃទី៨​ ខែមេសា ឆ្នាំ២០១៩ មានកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍របស់ក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី (BPK) ​ដឹកនាំដោយ

          ឯកឧត្តម​ បណ្ឌិត Moermahadi Soerdja Djanegara ប្រធានក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី (BPK) អមដោយអគ្គលេខាធិការ អគ្គនាយក​​ និងសហការីសរុបចំនួន៥​​ រូប ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារសវនកម្ម នាទីស្តីការអាជ្ញាធរសវនកម្មជាតិ។