នាព្រឹកថ្ងៃចន្ទ​​ ៤កើត ខែចេត្រ ឆ្នាំច​​ សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹង ថ្ងៃទី៨​ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ​ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ

នៃអាជ្ញាធរសវនកម្មជាតិ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ​ ឯកឧត្តម​ បណ្ឌិត Moermahadi Soerdja Djanegara ប្រធានក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី (BPK) អមដោយអគ្គលេខាធិការ អគ្គនាយក​​ និងសហការីសរុបចំនួន៥​​ រូប ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារសវនកម្ម នាទីស្តីការអាជ្ញាធរសវនកម្មជាតិ។