​​​            នារសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការដឹកនាំដោយ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររងនិងជាប្រធានក្រុមការងារនៃអាជ្ញាធរសវនកម្មជាតិ និងមន្រ្តីជំនាញរបស់អាជ្ញាធរសវនកម្មជាតិបានជួបពិភាក្សាជាមួយ​តំណាងប្រតិភូសហភាពអឺរ៉ុបរួមមាន លោក Dubbost Sebastien អ្នកជំនាញឯករាជ្យ លោក Castillo Javier មន្ត្រីជំនាញរបស់ EU

ផ្នែកការងារទម្រង់ហិរញ្ញវត្ថុសាធារណៈ និងលោក លី សុភា មន្ត្រីកម្មវិធិនឹងចាប់ផ្ដើមបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌលទ្ធផងឆ្នាំ២០១៨ និងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌលទ្ធផងឆ្នាំ២០១៩-២០២០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។

           នៅក្នុងបេសកកម្មនេះ តំណាងប្រតិភូសហភាពអឺរ៉ុបនឹងជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋាននានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរសវនកម្មជាតិ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារជាតិនៃកម្ពុជា រតនាគារខេត្តកណ្ដាល ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ព្រមជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមួយចំនួន។

          កិច្ចពិភាក្សាអំពី៖

-វឌ្ឍនភាពនៃការកែទម្រង់សវនកម្មផ្ទៃក្រៅ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍

-វឌ្ឍនភាពនៃតម្លាភាពថវិកា

-ការអនុវត្តសូចនាករ នៃកាគាំទ្រថវិការបស់សហភាពអឺរ៉ុប (ការផ្ញើរបាយការណ៍សវនកម្មលើកិច្ចប្រតិបត្តិការចំនួន ៣ ជូនទៅរដ្ឋសភា)

-សូចនាករសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ នៃការគាំទ្រថវិការបស់សហភាពអឺរ៉ុប។