នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៦ លោក​ជំទាវ សោម គីមសួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​ការ​លោក Goran Steen ចូល​ជួប​ដើម្បី​រាយកាណ៍​ការងារ​ដែល​លោក​បាន​បំពេញ​បេសកកម្ម​ចាប់​ពី​ថ្ងៃទី​២៨ ខែ​មីនា ដល់​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៦ នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ។