សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

25°C

គណៈ​ប្រតិភូ​នៃ​ស្ថាប័ន​សវនកម្ម​កំពូល​ប្រទេស​ស៊ុយអែត​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​បេសកកម្ម​នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦។

គណៈ​ប្រតិភូ​នេះ​ដឹកនាំ​ដោយ​លោកស្រី Karin Holmerin និង​អម​ដំណើរ​ដោយ​លោកស្រី Charlotte Ehrengren និង​លោក Robert Silvek។

លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​ការិយាល័យ​សវនកម្ម​ជាតិ​ស៊ុយអែត​ចូល​ជួប​សំដែង​ការ​គួរ​សម នា​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦ នៅ​ទីស្តី​ការ​អាជ្ញាធរ​សវនកម្ម​ជាតិ ខណៈ​ដែល​គណៈ​ប្រតិភូ​បាន​អញ្ជើញ​មក​បំពេញ​បេសកកម្ម។

បេសកកម្ម​នេះ​មាន​គោល​បំណង​ចម្បង​ពីរ​គឺ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ និង​អ៊ីនត្រាណែត ដោយ​លោកស្រី Karin Holmerin និង​ក្រុម​ការងារ​បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ព្រម​ទាំង​នាយកដ្ឋាន​ជំនាញ​ចំណុះ​ឱ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ។

គណៈ​ប្រតិភូ​បាន​បញ្ចប់​បេសកកម្ម​ដោយ​ជោគជ័យ​ទៅ​តាម​ពេលវេលា និង​កម្មវិធី​ដែល​បាន​គ្រោង​ទុក និង​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017