នាថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ មានកិច្ចប្រជំុពិភាក្សាទ្វេភាគីរវាងអាជ្ញាធរស​វនកម្មជាតិ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឈន៍អន្តរជាតិនៃប្រទេសស៊ុយអ៊ែត (SIDA) ដឹកនាំដោយ​ ឯកឧត្តម​ បណ្ឌិត​ ឡុង អាទិច្ចបូរា អគ្គលេខាធិការនៃអាជ្ញាធរស​វនកម្មជាតិ និងមានសមាសភាពចូលរួម(SIDA) លោកស្រី Martina Fors Mohlin លោក Samuel Hurtig និង សហការីមួយរូប​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញអាជ្ញាធរស​វនកម្មជាតិចំនួន​១៤រូបពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ​២០១៨​​​​ និងផែនការការងារសំរាប់ឆ្នាំ២០១៩បានរៀបចំឡើងនៅអាជ្ញាធរស​វនកម្មជាតិ