សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Mostly cloudy

31°C

ថ្ងៃពុធ ១៤ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ អាជ្ញាធរសវនកម្មជាតិបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រីភាគីលើកទី៨ ក្របខណ្ឌស្ថាប័នសវនកម្មកំពូលកម្ពុជា ឡាវ និងវៀតណាម។

កិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំដោយលោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ និងមានការចូលរួមពីឯកឧត្តម អគ្គសវនកររង ថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃស្ថាប័នសវនកម្មកំពូលទាំងបី កម្ពុជា ឡាវ វៀតណាម និងតំណាងក្រសួងផែនការកម្ពុជា។

​​​​​​        កិច្ចប្រជុំត្រីភាគីលើកទី៨ នេះបានពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការត្រីភាគី ដោយភាគីនីមួយៗបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ពិសេសវឌ្ឍនភាពនារយៈពេលចុងក្រោយដែលស្ថាប័ននីមួយៗសម្រេចបាន រួមមាន ការដាក់ឱ្យអនុវត្តនូវគោលការណ៍សវនកម្មស្របតាមស្តង់ដារអន្តរជាតិនៃស្ថាប័នសវនកម្មកំពូល (ISSAI) ការដាក់បញ្ចូលសវនកម្មផ្អែកលើហានិភ័យក្នុងផែនការសវនកម្មប្រចាំឆ្នាំ និងការបន្តចូលរួមក្នុងកម្មវិធីថ្នាក់តំបន់ជាដើម។ ក្រៅពីនេះ កិច្ចប្រជុំក៏បានឯកភាពថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីនេះ ការបណ្តុះបណ្តាល និងសិក្ខាសាលាទៅលើប្រធានបទជាក់លាក់ណាមួយគួរបន្តរៀបចំឱ្យមានទាំងកម្រិតមន្រ្តីបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ។
កិច្ចប្រជុំត្រីភាគីលើកទី៨ នេះក៏បានលើកយកប្រធានបទស្តីពីសវនកម្មលើការត្រៀមលក្ខណៈ ដើម្បីអនុវត្តនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គ.អ.ច) មកធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយកិច្ចប្រជុំបានស្តាប់នូវបទបង្ហាញស្តីពីការធ្វើសមាហរណកម្ម គ.អ.ច សកល មកជា គ.អ.ច នៃប្រទេសនីមួយៗ ការពិចារណាអំពីធនធានសម្រាប់ការអនុវត្ត គ.អ.ច និងយន្តការតាមដាន និងវាយតម្លៃលើការអនុវត្ត គ.អ.ច ជាដើម។ លើសពីនេះ កិច្ចប្រជុំបានក៏ស្តាប់នូវបទអន្តរាគមន៍របស់ស្ថាប័នសវនកម្មកំពូលនៃប្រទេសនីមួយៗ រួមមាន (១)ការប្តេជ្ញាចិត្ត និងការត្រៀមលក្ខណៈរបស់រដ្ឋាភិបាលក្នុងការអនុវត្ត គ.អ.ច (២) ការចូលរួមរបស់ស្ថាប័នសវនកម្មកំពូលក្នុងការតាមដាន និងត្រួតពិនិត្យលើការត្រៀមលក្ខណៈ (៣) បទពិសោធន៍នៃការធ្វើសវនកម្ម ដោយចាប់ផ្តើមពីការរៀបចំផែនការរហូតដល់ការរៀបចំរបាយការណ៍ (៤) ការលំបាក និងបញ្ហាប្រឈមដែលជួបប្រទះក្នុងដំណើរការការងារសវនកម្ម ព្រមទាំង (៥) មេរៀនដែលទទួលបាន និងអនុសាសន៍សម្រាប់ការធ្វើសវនកម្មនៅពេលក្រោយៗទៀត។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On សុ., ធ្នូ 07th 2018