ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ រវាង​អាជ្ញាធរ​សវនកម្ម​ជាតិ ជាមួយ IDI-ASOSAI ស្តីពី៖

- ការ​ធានា​គុណភាព​សវនកម្ម​លើ​ការ​ធ្វើ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ

- ការ​ធានា​គុណភាព​សវនកម្ម​លើ​ការ​ធ្វើ​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ​នៅ​ប្រទេស​វៀតណាម នា​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១០

- ការ​រៀបចំ និង​ការ​អនុវត្តន៍​នូវ​ផែនការ​យុទ្ធសាស្ត្រ IDI ASOSAI ២០១១-​២០១៤ នា​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១ នៅ​ទីក្រុង Istanbul ប្រទេស​ទួគី។

ឯកឧត្តម អ៊ុត ឈន អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ ASOSAI IDI ស្តីពី​កម្មវិធី​ធានា​គុណភាព​សវនកម្ម ២០០៧-​២០០៨ ជាមួយ​តំណាង IDI ព្រមទាំង​តំណាង​ស្ថាប័ន​សវនកម្ម​កំពូល​ចំនួន ៩ នា​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០០៧ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា។