សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

27°C

នា​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ពិធី​ បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើងវិញ​លើ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​សិក្ខា​សាលា​ស្តីពី​ការ​រៀបចំ​ផែនការ​ប្រតិបត្តិ ក្នុង​ក្របខណ្ឌ នៃ​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិការ IDI ASOSAI ស្តី​ពី​ការ​បង្កើត និង​ការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ។ កិច្ច​ប្រជុំ និង​សិក្ខា​សាលា​នេះ​គាំទ្រ​ថវិកា​ដោយ​អង្គការ​ផ្តើម​គំនិត​អភិវឌ្ឍន៍ INTOSAI (IDI) សហការ​រៀបចំ​ដោយ​អ្នក​គ្រប់គ្រង​ការ​បណ្តុះ​បណ្តាល​របស់​អង្គការ​អាស៊ី​នៃ​ស្ថាប័ន​សវនកម្ម​កំពូល (ASOSAI) និង​អាជ្ញាធរ​សវនកម្ម​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ។

កម្មវិធី​កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​មាន​រយៈ​ពេល​ពី​ឆ្នាំ២០១១ ដល់​ឆ្នាំ២០១៤ ដែល​មាន​ស្ថាប័ន​សវនកម្ម​កំពូល​នៃ​ប្រទេស​ចំនួន ៧ បាន​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ជាមួយ IDI ASOSAI នៅ​ទី​ក្រុង Istanbul ប្រទេស​ទួកគី។ ស្ថាប័ន​សវនកម្ម​កំពូល​ទាំង ៧ រួម​មាន ស្ថាប័ន​សវនកម្ម​កំពូល​នៃ​ប្រទេស​អាហ្កានីសស្ថាន បង់ក្លាដេស កម្ពុជា ឡាវ ម៉ុងហ្គោលី ហ្វីលីពីន និង​វៀតណាម។

កម្មវិធី​កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ គឺ​កើត​ចេញ​ពី​ការ​វាយ​តម្លៃ​អំពី​តម្រូវ​ការ​នៃ​ការ​កសាង​សមត្ថភាព​របស់ IDI ASOSAI និង​ការ​ប្រជុំ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ភិបាល ASOSAI លើក​ទី ៤២។ គោល​បំណង​នៃ​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិការ​នេះ គឺ​ដើម្បី​កសាង​សមត្ថភាព​នៃ​ការ​បង្កើត និង​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ ស្ថាប័ន​សវនកម្ម​កំពូល​ដែល​បាន​ចូល​រួម។

កិច្ច​ប្រជុំ និង​សិក្ខា​សាលា​នេះ គឺ​ជា​កិច្ច​ប្រជុំ និង​សិក្ខា​សាលា​លើក​ទី​៣ នៃ​កម្ម​វិធី​កិច្ច​សហ​ប្រតិបត្តិការ​ខាង​លើ បន្ទាប់​ពី​មាន​ការ​រៀបចំ​សិក្ខា​សាលា​លើក​ទី ១ ស្តី​ពី​ការ​វាយ​តម្លៃ​អំពី​តម្រូវ​ការ​ការងារ​របស់​ស្ថាប័ន​សវនកម្ម​កំពូល​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ហើយ​លើក​ទី ២ ស្តី​ពី​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លើ​ការ​វាយ​តម្លៃ​អំពី​តម្រូវ​ការ​ ការងារ និង​សិក្ខា​សាលា​ស្តី​ពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​បាន​ប្រព្រឹត្ត​ ទៅចាប់​ពី​ថ្ងៃទី៣០ ខែសីហា ដល់​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ នៅ​ទី​ក្រុង​យូឡាំ​បាតា ប្រទេស​ម៉ុងហ្គោលី។

នៅ​ក្នុង​កិច្ច​ប្រជុំ និង​សិក្ខា​សាលា​លើក​ទី​៣ នេះ មាន​ការ​ចូល​រួម​ពី​អគ្គ​សវនករ អគ្គ​សវនករ​រង និង​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​សវនកម្ម​កំពូល​ទាំង ៧ ខាង​លើ និង​អ្នក​ឧទ្ទេស​នាម​សរុប​ចំនួន ៣១ រូប បាន​ចូល​រួម​ប្រជុំ ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្តូរ​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​បង្កើត និង​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ។

នា​ឱកាស​ចូល​រួម​បើក​កិច្ច​ប្រជុំ និង​សិក្ខា​សាលា​ខាង​លើ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​សហការ​រៀបចំ លោក​ជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ វត្តមាន​ឯកឧត្តម លោក​ជំទាវ ដែល​ជា​អគ្គសវនករ អគ្គសវនកររង​នៃ​ស្ថាប័ន​សវនកម្ម​កំពូល និង​សមាជិក​គណៈ​ប្រតិភូ​ទាំងអស់​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ និង​សិក្ខា​សាលា​ដែល​រៀបចំ​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ លើស​ពី​នេះ លោក​ជំទាវ បាន​ថ្លែង​បន្ត​ថា នេះ​ជា​ឱកាស​សារ​ជា​ថ្មី​ដែល​ស្ថាប័ន​សវនកម្ម​កំពូល​ទាំង​៧ បាន​ជួប​ប្រជុំ ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្តូរ​ពិសោធន៍​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ផែនការ​យុទ្ធសាស្ត្រ​របស់ IDI ASOSAI។

ក្រៅ​ពី​ការ​ចូលរួម​កិច្ច​ប្រជុំ និង​សិក្ខា​សាលា គណៈ​ប្រតិភូ​ទាំងអស់​បាន​ចូល​ទស្សនា​សារ​មន្ទីរ​ជាតិ និង​ព្រះ​បរម​រាជ​វាំង​ផង​ដែរ។

គណៈ​ប្រតិភូ​ទាំងអស់​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​វិញ​នា​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016