សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Partly cloudy

24°C

អាជ្ញាធរ​សវនកម្ម​ជាតិ បាន​រៀបចំ​កិច្ចប្រជុំ​​ពិនិត្យ​ឡើងវិញ​លើ​សកម្មភាព​ការងារ​ឆ្នាំ​២០១៣ និង​ទិសដៅ​ឆ្នាំ​២០១៤ រវាង​អាជ្ញាធរ​សវនកម្ម​ជាតិ ជាមួយ GIZ ចាប់​ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នៅ​ខេត្ត​សៀមរាប។

កិច្ចប្រជុំ​នេះ​បាន​ដំណើរការ​ក្រោម​អធិបតី​ភាព​របស់​លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​លោក Juergen Lehmberg ប្រធាន NAA-GIZ និង​មាន​សមាជិក សមាជិកា​មក​ពី​អាជ្ញាធរ​សវនកម្ម​ជាតិ និង GIZ ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ​ជា​ច្រើន​រូប​ទៀត។

គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ពិនិត្យ និង​តាម​ដាន​ការ​អនុវត្ត​សកម្មភាព​ការងារ​ឆ្នាំ២០១៣ និង​ទិសដៅ​ឆ្នាំ២០១៤ របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

នាយកដ្ឋាន​នីមួយៗ បាន​ឡើង​​បង្ហាញ​នូវ​លទ្ធផល​សម្រេច​បាន​នៃ​ការ​អនុវត្ត​សកម្មភាព​សំខាន់ៗ​សម្រាប់​ឆ្នាំ២០១៣ និង​ការ​រំពឹង​ទុក​សម្រាប់​ទិសដៅ​ឆ្នាំ២០១៤ ភ្ជាប់​ជាមួយ​នឹង​បញ្ហា​ប្រឈម និង​ដំណោះស្រាយ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍។

កិច្ចប្រជុំ​បាន​បញ្ចប់​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​ទទួល​បាន​លទ្ធផល​ជាទី​មោទនៈ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017