សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

អាជ្ញាធរ​សវនកម្ម​ជាតិ ក្រោម​ការ​ជួយ​គាំទ្រ​របស់ GIZ បាន​រៀបចំ​​កិច្ច​ប្រជុំ​ពិនិត្យ​ឡើងវិញ​លើ​សកម្មភាព​ឆមាស​ទី១ និង​ទិសដៅ​ឆមាស​ទី២ ឆ្នាំ​២០១៣ ចាប់​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ។

កិច្ច​ប្រជុំ​បាន​ដំណើរការ​ក្រោម​អធិបតីភាព​នៃ ឯកឧត្តម​ អ៊ុក សារាវុធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង លោក Juergen Lehmberg ប្រធាន GIZ ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​សរុប​ចំនួន ៣១រូប ក្នុង​នោះ អាជ្ញាធរ​សវនកម្ម​ជាតិ​ចំនួន ២៣រូប និង GIZ ចំនួន ៨រូប។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ ដើម្បី​ពិនិត្យ និង​តាម​ដាន​ការ​អនុវត្ត​សកម្មភាព​ការងារ​ឆមាស​ទី១ និង​ទិសដៅ​ឆមាស​ទី២ ការ​កំណត់​ពី​តម្រូវការ​ចាំបាច់​នៅ​កិច្ច​ប្រជុំ INCOSAI ព្រម​ទាំង​ការ​កំណត់​នូវ​គំរូ​នៃ​ការ​តាម​ដាន និង​វាយ​តម្លៃ​លើ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

លោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃ​អាជ្ញាធរ​សវនកម្ម​ជាតិ (អសជ) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបិទ​អង្គ​ប្រជុំ និង​ប្រកាស​បិទ​អង្គ​ប្រជុំ​នេះ។

គួរ​បញ្ជាក់​ផងដែរ​ថា អាជ្ញាធរ​សវនកម្ម​ជាតិ​តែង​តែ​រៀបចំ​កិច្ច​ប្រជុំ​ពិនិត្យ​ឡើងវិញ​លើ​សកម្មភាព​ការងារ​ជា​រៀងរាល់​ឆ្នាំ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016