នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១០ មាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​មួយ។

ពិធី​នេះ​មាន​ការ​ចូលរួម​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម អ៊ុត ឈន អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ (អសជ) និង លោក KUNIO SENGAអគ្គនាយក​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៍ ព្រមទាំង​ថ្នាក់​ដឹកនាំ អ.ស.ជ និង​តំណាង​មក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

កិច្ច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​គឺ ជា​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។