សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

អាជ្ញាធរ​សវនកម្ម​ជាតិ បាន​បើក​វគ្គ​ផ្សព្វផ្សាយ​ណែនាំ​ស្តីពី​ការ​ធ្វើ​សវនកម្ម​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន នា​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦។

កម្មវិធី​ផ្សព្វផ្សាយ​នេះ​ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​ចាប់​ពី​ប្រធាន​នាយកដ្ឋាន​រហូត​ដល់​អគ្គលេខា​ធិការ។

វគ្គ​ផ្សព្វផ្សាយ​នេះ មាន​អ្នក​ឧទ្ទេស​នាម​ដែល​ជា​គ្រូ​បង្គោល​ចំនួន ៣​នាក់ គឺ (១) លោក សោម សុធារ៉ា (២) លោក ឈរ សីហា និង (៣) លោក សុខ ធារ៉ា ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  1. ការ​បង្កើត​កម្មវិធី និង​គោលការណ៍​សំខាន់ៗ (Programme Design and Milestones)

  2. ការ​ណែនាំ​សៀវភៅ​បច្ចេក​ទេស​សវនកម្ម​របស់ WGITA-IDI លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​សម្រាប់​ស្ថាប័ន​សវនកម្ម​កំពូល (WGITA-IDI Handbook on IT Audit for SAIs)

  3. ដំណើរ​ការ​សវនកម្ម​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន (IT Audit Process)

  4. ការ​រៀបចំ​របាយ​ការណ៍​សវនកម្ម​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន (IT Audit Report)

  5. ប្រព័ន្ធ​គ្រប់គ្រង​បច្ចេក​វិទ្យា​ព័ត៌មាន (IT Domains) ដោយ​សង្កត់​ធ្ងន់​ទៅ​លើ ១) អភិបាល​កិច្ច​បច្ចេក​វិទ្យា​ព័ត៌មាន (IT Governance) ២) ការ​បង្កើត និង​ការ​ទទួល (Development and Acquisition) និង ៣) ការ​គ្រប់គ្រង​ការ​អនុវត្ត (Application Control) និង

  6. តារាង​ម៉ាទ្រីក​នៃ​ការ​ធ្វើ​សវនកម្ម​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន (IT Audit Matrix)។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016